លោក Arsene Wenger បានចេញមកនិយាយការពារតំណែងរបស់លោក
បន្ទាប់ពីមានអ្នកគាំទ្រជាច្រើនចង់ឱ្យលោកចេញពី Arsenal
ដោយលើកឡើងថាក្រុមបង្ហាញទម្រង់លេងមិនល្អត្រឹមប៉ុន្មានប្រកួត
មកនេះ មិនអាចមកវិនិច្ឆ័យសមត្ថភាពលោកបានទេ។
អំឡុងការប្រកួតរវាង Arsenal និង West Brom កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននោះ មានអ្នកគាំទ្រមួយចំនួនបានលើកស្លាកថា៖ “Arsenal សូមអរគុណសម្រាប់ការធ្វើឲ្យមានការចង់ចាំគ្រប់យ៉ាង ប៉ុន្តែវាដល់ពេលដែលត្រូវនិយាយថាលាហើយ”។ ចំណែកខ្លះទៀតក៏បានលើកស្លាកដែរថា៖ “គ្រប់គ្រាន់គឺគ្រប់គ្រាន់ Wenger គួរតែចាកចេញហើយ”។
ចំពោះរឿងនេះលោក Wenger បាននិយាយថា៖ “ខ្ញុំអាចធ្វើការរបស់ខ្ញុំជាមួយនឹងទំនុកចិត្តខ្ពស់ ដូច្នេះប្រសិនបើមានអ្នកគិតថាខ្ញុំគ្មានសមត្ថភាពនោះ អ្នកអាចមករស់នៅជាមួយខ្ញុំរយៈពេល៤-៥ថ្ងៃដើម្បីមើលថាតើខ្ញុំ ដឹកនាំក្រុមរបៀបម៉េច ពេលនោះអ្នកនឹងដឹងថាអ្វីទៅជាយុទ្ធសាស្ត្ររបស់ខ្ញុំ។ ខ្ញុំមិនឈឺចាប់ចំពោះសំដីរបស់ពួកគេទេ ព្រោះអ្នកគាំទ្រតែងតែមិនសប្បាយចិត្តអីចឹងហើយពេលក្រុមធ្លាក់ ទម្រង់លេងនោះ”។
បុរសសញ្ជាតិបារាំងខាងលើនេះ ឈានជើងមកដឹកនាំកាំភ្លើងធំតាំងពីឆ្នាំ១៩៩៦មកម៉្លេះ។ ហើយរយៈពេល១៨ឆ្នាំមកនេះ រូបលោកអាចនាំក្រុមឈ្នះពាន Premier League ៣ដង , FA Cup ៥ដង និង FA Community Shield ៥ដង៕