ប្រិយមិត្តអាចធុញទ្រាន់នឹងកម្មវិធី
Facebook
នៅលើ iPhone ដែលអ្នកប្រើរាល់ថ្ងៃដែរឬទេ ព្រោះថាគ្មានមុខងារអ្វីប្លែកហើយពិសេសសោះ។ ប៉ុន្តែពេលនេះអ្នកទាំងអស់គ្នានឹងទទួលបានបទពិសោធន៍នៃការលេង
Facebook
ដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកជាមួយនឹង
Facebook
++ សម្រាប់ iPhone, iPad និង iPad Touch ដែល Jailbreak។
Facebook ++ ផ្តល់នូវមុខងារពិសេសៗនិងមានសារប្រយោជន៍យ៉ាងច្រើនដូចជា Stealth Mode ជាមុខងារមួយដែលអាចឲ្យអ្នកបិទ (Offline) Facebook និង Location ពេលណាក៏បាន។ មួយវិញទៀតប្រសិនបើអ្នកមិនចង់ឲ្យនរណាម្នាក់លួចប្រើ Facebook លើ iPhone របស់អ្នកទេ អ្នកអាចដាក់ Passcode ឬប្រើប្រាស់មុខងារ Touch ID (ដែលមានស្រាប់លើ Facebook ++)ដើម្បីបង្ការការឈ្លានពានទាំងនោះបានដោយយ៉ាងមានសុវត្ថិភាពបំផុត។
Facebook ++ នេះក៏នាំមកនូវកម្មវិធីផ្ញើសារ Messenger ដើម្បីផ្ដល់ភាពងាយស្រួលនិងរីករាយចំពោះការលេងសារកម្សាន្តជាមួយមិត្តភក្តិ។ Faceboook បច្ចុប្បន្នអាចឲ្យអ្នកបង្ហោះរូបភាពម្តងបានតែ ៦រូបប៉ុណ្ណោះ តែចំពោះ Facebook ++ អ្នកអាចបង្ហោះរូបច្រើនប៉ុណ្ណាក៏បានតាមតែចិត្តអ្នក។
នៅមិនទាន់អស់នៅឡើយទេ អ្នកក៏អាចមើល (View) Facebook ជាលក្ខណៈ Full-screen និងអាចលាក់មុខងារមួយចំនួន (Search, Status, Photo,…) បានផងដែរ។ មុខងារដែលប្រិយមិត្តតែងតែទន្ទឹងរង់ចាំជាយូរនិងពិតជាចង់បានបំផុត (សម្រាប់ Facebook ) គឺមុខងារដោនឡូតវីដេអូលើ Facebook។ Facebook ++ អាចឲ្យអ្នកដោនឡូតវីដេអូដែលអ្នកត្រូវការបានដោយងាយ ដែលមុខងារមួយនេះតែងតែស្ថិតនៅផ្នែកខាងក្រោមនៃរាល់វីដេអូទាំងអស់លើ Facebook។ នៅមានមុខងារពិសេសៗជាច្រើនទៀត ដែលអ្នកនឹងទទួលបាននៅលើ Facebook ++ តែមួយគត់៕
-ចង់ដឹងពីរបៀប Jailbreak iOS 8 សូមចុចត្រង់នេះ..
*បញ្ជាក់៖ កម្មវិធី Facebook ++ អាចដោនឡូតហ្វ្រីនៅលើ Cydia សម្រាប់ iPhone, iPad និង iPad Touch ដែលបាន Jailbreak ឡើងទៅ iOS 8 ។ បើសិនជាប្រិយមិត្តនៅមានចម្ងល់ណាមួយ អាចបញ្ចេញមតិនៅខាងក្រោម៕