កុំព្យូទ័រដំណើរការដោយ Windows 7
របស់អ្នកប្រើយូរទៅចេះតែដំណើរការយឺតៗទៅមែនទេ?
អ្នកតែងតែរិះរកវិធីផ្សេងៗដើម្បីធ្វើអោយកុំព្យូទ័ររបស់អ្នក
ដើរលឿនជាងមុន។ ដូច្នេះខាងក្រោមនេះគឺជា៣វិធីងាយៗ
ដើម្បីជួយបង្កើនល្បឿនកុំព្យូទ័រអោយដើរលឿនជាងមុនបាន។
បើចង់ដឹងថាតើ៣វិធីនោះយ៉ាងណា តោះ! ទៅមើលទាំងអស់គ្នា!
១. Disk Cleanup
ការប្រើ Disk Cleanup គឺជាវិធីលឿន និងងាយមួយដើម្បីបង្កើនល្បឿនកុំព្យូទ័រ Window។ ដើម្បីដំណើរការចូលទៅកាន់ Disk Cleanup សូមអនុវត្តតាមវិធីខាងក្រោម៖
ចូល Run ដោយចុច ( Window + R ) Key ហើយវាយពាក្យ ” cleanmgr ” ចុច Enter ។
ជ្រើសរើស Drive ដែលអ្នកចង់ធ្វើ Disk Cleanup ហើយចុច OK ។
គូស ធីក ទៅលើប្រភេទ File ដែលយើងចង់លុប រួចចុច OK។
កុំមានការបារម្ភឲ្យសោះ
ព្រោះការលុបនេះពុំមានប៉ះពាល់ដល់ដំណើរការកុំព្យូទ័ររបស់អ្នក
ឡើយ។
ចុច Delete Files ។
២. Disk Defragmenter
Disk Defragmenter គឺជាកម្មវិធីមួយដែលផ្ដល់សិទ្ធិអោយអ្នកប្រើប្រាស់ធ្វើការរៀប ចំ Fileអោយមានត្រូវកន្លែង និងមានសណ្ដាប់ធ្នាប់ ដើម្បីអោយម៉ាស៊ីនកុំព្យូទ័រដំណើរបានស្រួល និងលឿនជាងមុន។ ដើម្បីទៅកាន់ Disk Defragmenter ចូល Run ដោយចុច ( Window + R ) Key ហើយវាយពាក្យ ” dfrgui ” ចុច Enter ។
-ប៊ូតុង Analyze disk គឺសម្រាប់ពិនិត្យមើលថាតើ disk របស់យើងត្រូវការ Defragment រឺអត់
– ប៊ូតុងDefragment disk គឺដើម្បីដំណើរការ Defragment
៣. កំណត់កម្មវិធីនៅពេល Start Up
Startup program គឺជាកម្មវិធីដែលដំណើរការភ្លាមនៅពេលបើកកុំព្យូទ័រ ដែលធ្វើអោយកុំព្យូទ័រដំណើរការយឺតអំឡុងពេលចាប់ផ្ដើមដំណើរការ ចូល Window។ ដើម្បីបិទកម្មវិធីទាំងនោះយើងត្រូវចូល Run ដោយចុច ( Window + R ) Key ហើយវាយពាក្យ “msconfig” ចុច Enter។
ចុចលើ Tab Startup ដោះធីកចេញពីកម្មវិធីណាដែលមិនចង់អោយវា Start up រួចចុច Apply និងចុច OK។
បន្ទាប់មកវានឹងទាមទារអោយ Restart ម៉ាស៊ីន។