Cristiano Ronaldo ដែលជាបេក្ខភាពដណ្ដើមពាន FIFA Ballon d’Or
ឆ្នាំនេះ បានទទួលពានរង្វាន់មួយទៀតហើយកាលពីយប់មិញនេះ
គឺពានអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំឆ្នាំ២០១៣ (World’s
Top Goalscorer of 2013) ដែលរូបគេរកបាន៦៩គ្រាប់។
ពានរង្វាន់នេះជាពានរបស់សហព័ន្ធប្រវត្តិសាស្រ្ដ
និងស្ថិតិកីឡាបាល់ទាត់អន្តរជាតិ (IFFHS)។
បន្ទាប់ពីទទួលបានពាននេះភ្លាម CR7 បានបង្ហោះរូបគេកាន់ពាននេះភ្លែតទៅក្នុង Instagram និង Facebook របស់ខ្លួនដោយបានសរសេរពីលើថា៖ “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានទទួលពាននេះពីខាងសហព័ន្ធកីឡា អន្តរជាតិ។ សូមអរគុណចំពោះអ្នករាល់គ្នា”។
៦៩គ្រាប់ដែល Ronaldo រកបាននៅឆ្នាំ២០១៣ គឺនៅ Real Madrid ៥៩គ្រាប់ និង១០គ្រាប់ទៀតរកបាននៅជម្រើសជាតិព័រទុយហ្គាល់។ សម្រាប់រដូវកាលថ្មីនេះដែរ កីឡាករវ័យ២៩ឆ្នាំរូបនេះរកបាន២៦គ្រាប់ទៀតហើយគឺ La Liga ២០គ្រាប់ , Champions League ៤គ្រាប់ និង UEFA Super Cup ២គ្រាប់៕