លោក Louis Van Gaal អ្នកចាត់ការក្រុមបិសាចក្រហម Manchester United
បានឲ្យដឹងថា Angel Di Maria បានរងរបួសសរសៃពួរ
ពេលចូលលេងបានតែ១៤នាទី រួចត្រូវប្ដូរចេញពេល Man Utd ស៊ី
Hull City កាលពីយប់ថ្ងៃសៅរ៍ ហើយនឹងមិនអាចលេងបានទេពេលប៉ះ
Stoke City ថ្ងៃអង្គារស្អែក។
អ្នកចាត់ការសញ្ជាតិហុល្លង់រូបនេះបាននិយាយថា៖ “តាមខ្ញុំគិត Di Maria ពិតជារបួសសរសៃពួរកែងជើងមែន។ គាត់ប្រហែលជាដឹងខ្លួនឯងច្បាស់ហើយ ព្រោះអីពេលកំពុងប្រកួត គាត់បានប្រាប់ខ្ញុំដែរថាគាត់ចង់ប្ដូរចេញ។ ខ្ញុំពិបាកនិយាយណាស់ ពួកយើងមានតែរងចាំមើលសិនទេ តែយ៉ាងណាគាត់ប្រាកដណាស់ថាមិនអាចលេងបានទេពេលប៉ះ Stoke”។
ថែម Di Maria ម្នាក់ទៀត Man Utd មានកីឡាកររបួស៧នាក់ហើយ ដែលមានដូចជា Luke Shaw, Daley Blind, Rafael, Phil Jones, Jonny Evans និង Jesse Lingard។