អ្នកចាត់ការក្រុម Chelsea លោក Jose Mourinho
បាននិយាយថាលោកមិនទៅដណ្ដើមយកយុវជន Martin Odegaard នោះទេ
ទោះជាគេមានសមត្ថភាព និងមានក្លិបដល់ទៅ២៥កំពុងចង់បានគេក៏ដោយ។
នៅពេលដឹងថា Odegaard ដែលជាយុវជនឆ្នើមម្នាក់បានមកដល់ទឹកដី Liverpool ហើយនោះ លោក Mourinho បានបញ្ចេញអារម្មណ៍របស់លោកថា៖ “ខ្ញុំឮថាក្មេងនេះមានក្លិបដល់ទៅ២៥ឯណោះកំពុងចង់បានរូបគេ ណាស់ ប៉ុន្តែសម្រាប់ Chelsea វិញនឹងមិនទៅប្រជែងជាមួយពួកគេនោះទេ។ ខ្ញុំចង់ដឹងថាទៅថ្ងៃអនាគតទៅ គេនឹងទៅលេងនៅឯណាបើមានអ្នកចង់បានយ៉ាងនេះ ”។
Martin Odegaard ជាកីឡាករបាល់ទាត់ក្មេងជាងគេបំផុតដែលបានចូលលេងនៅពាន European Championship ពោលគឺរូបគេបានបង្ហាញខ្លួនឱ្យជម្រើសជាតិន័រវែសត្រឹមអាយុ១៥ ឆ្នាំ៣០០ថ្ងៃ។ ហើយបច្ចុប្បន្ននេះ ខ្សែបម្រើប្រយុទ្ធរូបនេះមានវ័យ១៦ឆ្នាំហើយ និងមានក្លិបជាច្រើនចង់បានគេទៅរួមក្រុមផងដែរ៕