ក្រុម Liverpool កំពុងប្រកាសរកអ្នកចាត់ការថ្មីជំនួសលោក
Brendan Rodgers ហើយ បន្ទាប់ពីអ្នកចាត់ការវ័យ៤១ឆ្នាំ
ដឹកនាំក្រុមមិនសូវជាបានផលសោះនារដូវកាលនេះ។
យោងតាមអ្នកកាសែតម្នាក់ឈ្មោះ Duncan Castles ដែលតែងតែស្និទ្ធជាមួយក្រុម Liverpool បានឱ្យដឹងថាក្រុមហង្សក្រហមមិនពេញចិត្តជាមួយ Rodgers ប៉ុន្មានទេរដូវកាលនេះ ហើយកំពុងតែស្វែងរកអ្នកចាត់ការថ្មីមកជំនួសហើយ។ ចំណែកហេតុផលនៃការចង់បានអ្នកចាត់ការថ្មីនេះនៅមិនទាន់ដឹង ច្បាស់នៅឡើយទេ ប៉ុន្តែអ្នកកាសែតខាងលើបានបញ្ចេញយោបល់ផ្ទាល់ខ្លួនថាប្រហែលមកពី បញ្ហាទិញកីឡាករក្នុងតម្លៃថ្លៃហើយមិនមានសមត្ថភាព ដែលធ្វើឱ្យក្រុមធ្លាក់ចេញពី Champions League និងមិនបានចំណាត់ថ្នាក់ល្អនៅ Premier League ។
Rodgers មកដឹកនាំហង្សក្រហមតាំងពីឆ្នាំ២០១២មក ប៉ុន្តែមិនទាន់បាននាំក្រុមលើកពានបានម្ដងនៅឡើយទេ។ ហើយចំពោះរឿងលក់ខ្សែប្រយុទ្ធ Luis Suarez ទៅ Barcelona នោះក៏ធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តនោះដែរ។