ក្រុម Liverpool និង Tottenham Hotspur
បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Capital One Cup
ហើយក្រោយទទួលជ័យជម្នះរៀងខ្លួននាវគ្គ៨ក្រុមចុងក្រោយយប់មិញ
នេះ ពោលគឺហង្សក្រហមឈ្នះ Bournemouth ៣-១ ឯមាន់ខ្នាយមាស
ឈ្នះសារិកាព្រៃ Newcastle United ៤-០។
ជ័យជម្នះរបស់ Liverpool កាលពីយប់មិញនេះ គឺជាការស្ដារមុខមាត់ឡើងវិញ ហើយក៏បានធ្វើឲ្យកៅអីអ្នកចាត់ការ Brendan Rodgers បន្ថយកម្ដៅវិញផងដែរ។ ៣គ្រាប់នេះ រកបានដោយ Sterling ២គ្រាប់នៅនាទី២០ និង៥១ ហើយមួយគ្រាប់ទៀតនោះរកបានដោយ Markovic នាទី២៧។
ងាកមកខាង Spurs វិញ មិនអន់ជាង Chelsea និង Liverpool នោះទេគឺអាចយកឈ្នះ Newcastle United ដល់ទៅ៤-០ ឯណោះ។ ៤គ្រាប់នោះ រកបានដោយ Bentaleb នៅនាទី១៨ , Chadli នៅនាទី៤៦ , Kane នាទី៦៥ និង Saldado នាទី៧០។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Liverpool នឹងត្រូវប៉ះ Chelsea និង Tottenham Hotspur ប៉ះ Sheffield United ហើយការប្រកួតជើងទីមួយនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមករា និងជើងទី២នៅថ្ងៃទី២៦ ខែមករាដូចគ្នា៕