អាមេរិកដែលល្បីថា មានបច្ចេកវិទ្យាខ្លាំង
តែងរងការវាយប្រហារនៅលើ Online ពីសំណាក់ Hacker មិនចេះដាច់
ហើយភាគច្រើនបានដាក់ការសង្ស័យថា ចិនជាអ្នកនៅពីក្រោយខ្នង។
តើ Hacker ចិន ឬ Hacker ប្រទេសណាមួយដែលអ្នកគិតថា
ខ្លាំងជាងគេ?
តាមការស្ទាបស្ទង់ស្វែងរកមូលហេតុដែលធ្វើឲ្យHacker រុស្សី និងចិនឈរលើគេ អ្នកចូលរួម ១១ភាគរយគិតថាគឺដោយសារតែប្រទេសទាំងពីរនេះមានការ វិនិយោគទុនច្រើន ហើយ១៤ភាគរយទៀតថា មកពីមានការអប់រំលើផ្នែកនេះបានល្អ និង ១៧ភាគរយទៀតថា ដោយសារតែមានការលើកទឹកចិត្តផ្នែកនយោបាយខ្ពស់។ ដោយឡែក អ្នកចូលរួម ៣១ ភាគរយបានលើកឡើងថា កត្តាទាំងបីរួមផ្សំគ្នាជាហេតុផលធ្វើឲ្យ Hacker របស់មហាយក្សចិន និងរុស្ស៊ីខ្លាំងជាងគេ។
នាយកបច្ចេកទេសរបស់ MWR InforSecurity លោក Martyn Ruks បាននិយាយថា៖ ” ការរកឃើញយ៉ាងជាក់លាក់នេះបានបង្ហាញថាក្រុម Hacker របស់រុស្សីនិងចិនគឺពិតជាបានទទួលការបណ្តុះបណ្ដាល និងការឧបត្ថម្ភដ៏ប្រសើរ។ មិនចំពោះថា រឿងនេះពិតឬក៏អត់ អង់គ្លេសគួរតែសិក្សាលើទិន្នន័យនេះ ព្រោះថា ភាពខ្លាំងនៃជំនាញកុំព្យូទ័រនេះគួរត្រូវបានបញ្ចូលក្នុងរបៀបវារៈ សង្គម និងនយោបាយ”។ លោកបានបន្ថែមទៀតថា៖ ” ការបណ្ដុះបណ្ដាលនផ្នែកប្រឹក្សាផ្នែកសុវត្ថិភាពដើម្បីឲ្យពួកគេ (ប្រជាជនអង់គ្លេស) ទទួលបានចំណេះដឹងជំនាញក្នុងការការពារពីការគំរាមកំហែង នាពេលបច្ចុប្បន្នជារឿងដ៏សំខាន់បំផុត។ បើចង់ឲ្យអ្វីៗដំណើរការប្រក្រតីយើងត្រូវដឹងពីឫសគល់នៃការ វាយប្រហារដើម្បីការពារវាបានដោយសុវត្ថិភាព”៕
យោងតាមរបាយការណ៍ថ្មីមួយ
ដែលធ្វើឡើងដោយក្រុមហ៊ុនតាមដានសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត
ឈ្មោះថា MWR InfoSecurity បានអោយដឹងថា Hacker
ដែលមានជំនាញខ្លាំងគឺមកពីប្រទេស រុស្សី និង ចិន។
ទិន្នន័យរបស់MWR
ដែលបានសិក្សាទៅលើសុវត្ថិភាពនៅលើប្រព័ន្ធបណ្ដាញអ៊ីនធឺណិតរបស់
ចក្រភពអង់គ្លេស (UK cyber-security pros) បានបង្ហាញថា ៣៤
ភាគរយនៃក្រុម Hacker ខ្លាំងៗគឺមកពីប្រទេសរុស្សី
ហើយបន្ទាប់មកគឺចិនដែលមាន១៨ភាគរយ។ ដោយឡែក
អង់គ្លេសមានតែ១០ភាគរយ ប៉ុណ្ណោះដែលមាន Hacker
ពោរពេញដោយជំនាញ។