ដើមទ្រូង គឺជាផ្នែកដ៏សំខាន់បំផុតមួយរបស់សុភាពនារី។ ប៉ុន្តែមានរឿងជាច្រើន ធ្វើឲ្យប្រិយមិត្តជានារីមិនសប្បាយចិត្ត ដូចជា ដើមទ្រូងតូច ឬយារធ្លាក់ជាដើម។ ប្រសិនបើជួបបញ្ហាទាំងនោះ សាកធ្វើតាមវិធី៩ងាយៗយ៉ាងខាងក្រោម នឹងអាចធ្វើឲ្យដើមទ្រូងមើលទៅស្អាតជាងធម្មតា៖
១. គេងផ្ងារ
សូមព្យាយាមគេងឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបានដោយគេងផ្ងារដើម្បីជៀសវាងកុំឲ្យមានស្នាមជ្រួញនៅលើសុដន់។
២. ម៉ាស្សា
ម៉ាស្សាសុដន់របស់អ្នកជាទៀងទាត់អាចជួយបង្កើនទំហំពួកវា និង មើលទៅគួរឲ្យទាក់ទាញ។ កុំខ្មាសអៀននិងសាកល្បងធ្វើវា ហើយអ្នកអាចម៉ាស្សាសុដន់បន្ទាប់ពីងូតទឹករួច។
៣. បន្ថែមសំណើម
បន្ថែមសំណើមដល់ស្បែកសុដន់ឲ្យបានទៀងទាត់ បន្ទាប់ពីអ្នកបានងូតទឹកជារៀងរាល់ថ្ងៃនឹងជួយរក្សាពួកវាឲ្យទន់ និង ស្បែកភ្លឺរលោង។
៤. ធ្វើឲ្យចរន្តឈាមដើរស្រួល
វិធីដ៏ល្អបំផុតដើម្បីរក្សាសុដន់ឲ្យរឹងមាំ និងមើលទៅស្អាតនោះ គឺប្រើទឹកក្ដៅ រួចសឹមប្រើទឹកត្រជាក់ នៅពេលងូតទឹក។
៥. អាវទ្រនាប់លើកសុដន់ (ប៉ុង)
ជាការពិតណាស់អ្នករាល់គ្នាបានដឹងហើយថាអំណាចរបស់អាវក្នុងកល់ប៉ុង ធ្វើឲ្យអ្នកមើលទៅល្អឥតខ្ចោះ។ ប្រសិនបើអ្នកចង់ឲ្យអ្នកដទៃសម្លឹងមើលអស្ចារ្យនោះគួរតែ ពាក់អាវទ្រនាប់ដែលកល់ប៉ុងដើម្បីមើលទៅឲ្យរឹតតែស្រស់ស្អាត។
៦.ពាក់អាវទ្រនាប់ត្រឹមត្រូវ
ស្ត្រីភាគច្រើនពាក់អាវទ្រនាប់ខុស ហើយលទ្ធផលមើលទៅសុដន់មិនស្អាតនោះទេ។ សូមប្រាកដថាអ្នកបានសាកល្បងអាវទ្រនាប់ទាំងអស់នៅផ្ទះដើម្បីដឹងថាមួយណាល្អបំផុតសម្រាប់អ្នក។ អាវក្នុងដែលត្រឹមត្រូវគឺមានផាសុកភាព និងផ្ដល់ឲ្យសុដន់របស់អ្នករូបរាងល្អឥតខ្ចោះ។
៧. រក្សាខ្នងឲ្យនៅត្រង់
មានការកត់សម្គាល់ទៅស្ត្រីភាគច្រើនមិនបានរក្សាខ្នងរបស់ពួកគេឲ្យត្រង់នោះទេ ហើយជាលទ្ធផលមិនត្រឹមតែឥរិយាបថដ៏គួរឲ្យខ្លាចប៉ុណ្ណោះទេ តែសុដន់ក៏មិនស្អាតដែរ។
៨. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណអាចជួយរក្សាសុដន់ និង ធ្វើឲ្យរូបរាងរបស់អ្នកស្រស់ស្អាត។ សូមប្រាកដថាអ្នកបានបញ្ចូលពួកវាក្នុងទម្រង់សាកល្បងប្រចាំថ្ងៃ ឬ សូម្បីតែធ្វើវាប្រចាំសប្ដាហ៍នឹងសម្គាល់ឃើញភាពខុសគ្នាមុននិងក្រោយការហាត់ប្រាណ។
៩. បើមានសុដន់ធំ (ទំហំ C ឬ D) ចូរប្រើអាវទ្រនាប់ប្រភេទកីឡា
ប្រសិនបើអ្នកមានទំហំធំជាង B ដែលមានន័យថាអាច C ឬ D អ្នកគួរតែពាក់អាវទ្រនាប់កីឡា ឬអាវទ្រនាប់ដែលទន់ ពេលនៅផ្ទះដើម្បីជៀសវាងកុំឲ្យសុដន់យារ។ ប៉ុន្តែរឹតតែប្រសើរទៀតនោះពេលអ្នកយកវាចេញខណៈកំពុងគេង។