ក្រុមហង្សក្រហម Liverpool នឹងត្រូវហោះទៅប្រកួតនៅទឹកដីក្រុម
AFC Bournemouth នាម៉ោង២:៤៥នាទីរំលងអាធ្រាត្រយប់នេះ
ក្នុងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ League Cup របស់អង់គ្លេស
ឬ Capital One Cup ។ ចាំមើលថាតើក្រុមលោក Branden Rodgers
អាចយកឈ្នះលីកលំដាប់ទី២ បានស្រួលៗដូចតោខៀវ Chelsea
យប់មិញដែរឬអត់? ឬក៏ត្រូវបាក់មុខនៅទឹកដី Bournemouth វិញ?
លោក Rodgers អ្នកចាត់ការក្ដៅកៅអីរបស់ Liverpool បាននិយាយមុនប្រកួតយប់នេះថា៖ “ខ្ញុំតែងតែផ្ញើរសារទៅកាន់អ្នកគាំទ្រជានិច្ចថា សូមជឿជាក់លើក្រុមយើងចុះ ហើយកុំទាន់អស់សង្ឃឹមអី។ ក្រុមយើងនឹងស្ដារមុខមាត់ឡើងវិញនៅពេលឆាប់ៗនេះ។ ការប្រកួតយប់នេះគឺជាភស្តុតាងដើម្បីឱ្យអ្នកគាំទ្រទាំងអស់ជឿជាក់ លើក្រុមថាអាចលើកពានបាន”។
ជើងកីឡាករក្រុមទាំងពីរ៖
ម្ចាស់ផ្ទះ Bournemouth មិនមានកីឡាកររបួសអីនោះទេ ប៉ុន្តែខាងក្រុមភ្ញៀវវិញនឹងអាចអវត្តមានកីឡាករសំខាន់មួយចំនួន ដូចជា Daniel Sturridge , Jon Flanagan និង Suso ។ដូច្នេះជម្រើស១១នាក់របស់ក្រុមទាំងពីរ អាចមានដូចខាងក្រោមនេះ៖
ប្រវត្តិជួបគ្នានិងអ្វីដែលគួរដឹង៖
កាលពីដើមឆ្នាំនេះក្រុមទាំងពីរធ្លាប់បានជួបគ្នាម្ដងដែរ ដោយពេលនោះ Liverpool ឈ្នះ ២-០ នៅពានរង្វាន់ FA Cup ។ បើនិយាយពីដើមរៀងមកវិញ ក្រុមទាំងពីរបានជួបគ្នា៥ដង ដែល៥ប្រកួតនោះគឺ Liverpool មិនដែលចាញ់សោះ (ឈ្នះ៣ ស្មើ២)។
ហង្សក្រហម ១០ប្រកួតនៅ Capital One Cup ពេលជួបក្រុមលេងនៅលីកលំដាប់ក្រោម (lower divisions ) គឺមិនដែលចាញ់ទេ (ឈ្នះ៧ ស្មើ៣)។ ដោយឡែកបើនិយាយពីចំណាត់ថ្នាក់វិញនោះ Liverpool ឈរនៅលេខរៀងទី១១ក្នុងក្របខ័ណ្ឌ Premier League ខណៈ Bournemouth វិញឈរនៅលេខរៀងទី១បណ្ដោះអាសន្ននៅក្របខ័ណ្ឌ Championship (លីកលំដាប់ទី២ អង់គ្លេស)។
តើហង្សក្រហមអាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានដែរឬទេ?