Oppo R5 គ្រងតំណែងជា Smartphone មានកម្រាស់ស្ដើង (៤,៨៥ម.ម)
លើលោកមិនទាន់បានប៉ុន្មានផង ឥឡូវតំណែងនេះត្រូវបាន X5Max
របស់ក្រុមហ៊ុនអេឡិចត្រូនិកចិនមួយផ្សេងទៀតឈ្មោះ Vivo
វាយយកភ្លាមៗ។
X5Max ដែលបានប្រកាសកាលពីម្សិលមិញបានគ្រងតំណែងជា Smartphone ដែលមានកម្រាស់ស្តើងជាងគេលើលោក ដោយបានទម្លាក់ Oppo R5 ចេញពីតំណែង។ X5Max ស្រោបដោយអាលុយមីញ៉ូមនេះមានកម្រាស់ស្ដើងត្រឹមតែ ៤,៧៥ម.មប៉ុណ្ណោះ។ វាមានអេក្រង់ទំហំ ៥,៥អ៊ីញ (ប្រើបច្ចេកវិទ្យា Super AMOLED), កាមេរ៉ាក្រោយទំហំ 13MP, មុខ 5MP រីឯទម្ងន់ក្រុមហ៊ុននៅមិនទាន់បានប្រកាសនៅឡើយទេ។
ចំពោះ Memory របស់ X5Max មានទំហំ 16GB, RAM 2GB (អាចបន្ថែម Memory ក្រៅបាន 128GB), Chip ប្រភេទ Qualcomm Snapdragon 615, CPU ពីរប្រភេទQuad-core Cortex-A53 មានល្បឿន 1.7GHz និង Quad-core Cortex-A53មានល្បឿន 1GHz, ប្រព័ន្ធប្រតិបត្តិការ Android 4.4.4 (អាចដំឡើងទៅ Android Lollipop) និងមានថាមពលថ្ម 2,000 mAh (មីលីអំពែម៉ោង)។
Smartphone កម្រាស់ស្តើងជាងគេក្នុងលោកមួយនេះមានស៊ីមពីរ (Micro Sim និង Nano Sim) និងដាក់លក់លើទីផ្សារប្រទេសចិននៅថ្ងៃស្អែកក្នុងតម្លៃ ៤៩០ដុល្លារ៕