Apple អាចនឹងបញ្ចេញ iPhone
ដល់ទៅបីម៉ូដែលតែម្ដងនៅឆ្នាំក្រោយ
ដែលក្នុងនោះមានមួយម៉ូដែលឈ្មោះ iPhone 6s mini មានអេក្រង់
៤អ៊ីញដូចស៊េរី iPhone 5s អញ្ចឹង។
នេះបើតាមការបញ្ជាក់របស់អ្នកជំនាញមួយរូបនៅក្រុមហ៊ុន Cowen and
Company ឈ្មោះ Timothy Arcuri។
អ្នកជំនាញរូបនេះបានឲ្យដឹងទៀតថា iPhone 6s mini អេក្រង់ ៤អ៊ីញនោះមាន Specs មួយចំនួនស្រដៀងគ្នានឹង iPhone 5s ដែលបានប្រកាសកាលពីឆ្នាំមុនដែរ តែវានឹងមានរាងកោងផ្នែកគែមដូចគ្នាទៅនឹង iPhone 6/6 Plus ។ ប៉ុន្តែលោកពុំបានបញ្ជាក់ថាតើពីរម៉ូដែលទៀតមានឈ្មោះអ្វីឲ្យ ប្រាកដនោះទេ។
បើតាមការបញ្ជាក់របស់ Arcuri បានឲ្យដឹងថា iPhone 6s mini (ប្រហែលនឹងប្រកាសពាក់កណ្ដាលឆ្នាំ ២០១៥) អាចនឹងដាក់លក់ក្នុងតម្លៃសមរម្យ ដោយសារតែវាផលិតចេញពីសមាសធាតុមានតម្លៃថោក (ស្រដៀងគ្នាទៅនឹង iPhone 5C) ដើម្បីសម្របទៅតាមជីវភាពអ្នកប្រើប្រាស់មួយចំនួន ។
ដូចអ្វីដែល Apple បានធ្វើរាល់ឆ្នាំអញ្ចឹង iPhone គ្រប់ម៉ូដែល គ្រប់ទំហំ និងតម្លៃផ្សេងៗគ្នា តែងតែត្រូវបានផលិត និងដាក់លក់ដើម្បីតម្រូវទៅជីវភាពនិងការចូលចិត្តរបស់អ្នកប្រើ ប្រាស់។ ជាក់ស្ដែងដូចឆ្នាំនេះ ដោយសារមានអ្នកប្រើប្រាស់ជាច្រើនចង់បាន iPhone ដែលមានអេក្រង់ធំ ទើប iPhone 6/6 Plus ត្រូវបានផលិតឡើង ហើយក៏បានទាញយកចំណែកទីផ្សារបានយ៉ាងច្រើនដូចការរំពឹងទុករបស់ Apple ពិតមែន។ ចំណែកឯ iPhone 6s mini ក៏ជាផលិតផលមួយសម្រាប់អ្នកប្រើប្រាស់ដែលចង់បានទូរសព្ទអេក្រង់ តូចល្មមងាយស្រួលចុច (ដៃម្ខាង) ខុសពី iPhone 6/6 Plus៕
បើសិនមានព័ត៌មានលម្អិតអំពី iPhone 6s mini ខាង Sabay នឹងផ្តល់ជូនជាបន្តទៀត។