ជើងឯកទ្វីបអឺរ៉ុប Real Madrid បានឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA
Club World Cup ក្រោយស៊ីក្រុមម៉ិកស៊ីកូ Cruz Azul ជើងឯកតំបន់
CONCACAF ៤-០ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកីឡដ្ឋាន Le Grand
Stade de Marrakech ប្រទេសម៉ារ៉ុកយប់មិញនេះ។
ក្រៅពីឡើងវគ្គផ្ដាច់ព្រ័ត្រ នេះក៏ជាជ័យជម្នះលើកទី២១ជាប់គ្នារបស់ Real ផងដែរ។ ក្នុងជំនួបលើកដំបូងក្នុងប្រវត្តិសាស្រ្ដនៃក្រុមទាំង២នេះ Sergio Ramos បានបំបែកពងមាន់នៅនាទី១៥ មុនពេល Karim Benzema បន្ថែមគ្រាប់ទី២ នៅនាទី៣៦។
Cruz Azul មានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រ១គ្រាប់សងវិញដែរ ប៉ុន្តែប្រធានក្រុម Gerardo Torrado មិនអាចទម្លុះសំណាញ់ទីរបស់ Iker Casillas បាន។
ចូលតង់ទី២ Gareth Bale និង Isco បានបន្ថែមម្នាក់១គ្រាប់ទៀត ឲ្យក្រុមលោក Carlo Ancelotti ស៊ីផុយ ហើយត្រូវឡើងទៅចាំមុននៅវគ្គផ្ដាច់ព្រ័ត្រដែលត្រូវប្រកួតនៅថ្ងៃ ទី២០ ខែធ្នូ ចំណែក Cruz Azul ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី២០ ដូចគ្នា។
Real នឹងត្រូវរង់ចាំមើលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយគូ ទៀត រវាងជើងឯកអាមេរិកខាងត្បូង San Lorenzo របស់អាហ្សង់ទីន និងជើងឯកអូសេអានី Auckland City របស់នូវែលហ្សេឡង់ ដែលត្រូវប្រកួតយប់នេះ។ Sabay នឹងជូនព័ត៌មានលម្អិតនៃការប្រកួតរវាង San Lorenzo និង Auckland នាពេលបន្តិចទៀតនេះ៕