កន្លងមកពេលដែលប្រិយមិត្តចូលចិត្តអ្វីមួយលើ Facebook
អ្នកតែងតែចុចប៊ូតុង Like
ដើម្បីបង្ហាញពីអារម្មណ៍ចូលចិត្តរបស់អ្នក។
ចុះប្រសិនបើពេលដែលអ្នកមិនពេញចិត្តនឹងអ្វីមួយផ្សេងទៀត
ហើយចង់បញ្ចេញអារម្មណ៍មិនពេញចិត្តតើអ្នកនឹងធ្វើយ៉ាងម៉េច?
ចម្លើយគឺមានតែមួយគត់គឺអ្នកត្រូវតែចូលទៅក្នុងប្រអប់ Comment
ដើម្បីបង្ហាញអារម្មណ៍មិនពេញចិត្តទាំងនោះ។
ដោយសារតែប្រធានបទមួយនេះហើយទើបធ្វើឲ្យក្រុមហ៊ុន Facebook ដែលមាន Mark Zuckerberg ជាអ្នកដឹកនាំ កំពុងតែពិចារណារឿងដាក់ប៊ូតុង Dislike ទៅលើបណ្ដាញសង្គមដ៏ពេញនិយមរបស់ខ្លួន។ “បច្ចុប្បន្នក្រុមហ៊ុនពួកយើងកំពុងតែគិតពីប្រធានបទមួយនេះ” Mark Zuckerberg បានឆ្លើយតបនឹងសំនួរមួយនៅក្នុងកម្មវិធី Q&A ដែលមានមនុស្សជាច្រើនចូលរួមសួរសំនួរជាច្រើនទាក់ទិនទៅនឹង គម្រោងពេលអនាគតរបស់ Facebook។
Zuckerberg បានឲ្យដឹងទៀតថា តាមពិតទៅខ្លួនលោកផ្ទាល់មិនចង់ឲ្យមានប៊ូតុង Dislike នៅលើ Facebook នោះទេ ដោយមានហេតុផលថា ពេលខ្លះវាអាចនឹងធ្វើឲ្យអ្នកលេង Facebook មួយចំនួនមានភាពអាម៉ាស់ទៅវិញ ពេលនរណាម្នាក់ចុច Dislike លើ Status របស់គេ។ ប៉ុន្តែលោកក៏មានទស្សនៈផ្ទុយមួយទៀតដូច្នេះថា ប៊ូតុង Dislike អាចនឹងមានសារប្រយោជន៍និងជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់ ពេលដែលពួកគេចង់បញ្ចេញអារម្មណ៍រំលែកទុក្ខ ឬការមិនពេញចិត្តទៅលើអ្វីមួយដែលបាន Post លើ Facebook។
“អ្នកអាចបានត្រឹមតែចូលទៅក្នុងប្រអប់ Comment លើ Facebook ប៉ុណ្ណោះ ពេលដែលអ្នកចង់បញ្ចេញអារម្មណ៍មិនពេញចិត្តណាមួយ” Mark Zuckerberg និយាយទៅកាន់ហ្វូងមនុស្សដែលបានចូលរួមក្នុងកម្មវិធីសួរនិងឆ្លើយ សំនួរ Q&A។
ទោះជាយ៉ាងណាប៊ូតុង Dislike នៅតែជាប្រធានបទដែលតម្រូវឲ្យក្រុមហ៊ុន Facebook យកមកពិចារណាសម្រាប់គម្រោងនាពេលអនាគតរបស់ខ្លួន តែក្រុមហ៊ុនមិនបានបញ្ជាក់ជាផ្លូវការណាមួយថាវានឹងលេចចេញជា រូបរាងនៅពេលណាមួយនោះទេ។ ចុះចំពោះប្រិយមិត្តទាំងអស់គ្នាវិញ ចង់ឲ្យFacebook ដាក់ប៊ូតុង Dislike ដែរឬក៏អត់? ចុះអ្នកគិតយ៉ាងណាដែរ បើសិនជាមានប៊ូតុង Dislike នៅលើ Facebook ពិតមែននោះ?

Mark Zuckerberg ចូលរូមក្នុងកម្មវិធី “សួរនិងឆ្លើយសំនួរ Q&A”