ខ្សែភាពយន្តកំពូលចុងឆ្នាំ២០១៤ The Hobbit
ដែលកំពុងល្បីកក្រើកក្នុងទឹកដីអាមេរិក និងឈរលេខ១លើតារាង Box
Office អាមេរិក នឹងមានចាក់បញ្ចាំងនៅរោងភាពយន្តផ្លាទីនៀមជាលក្ខណៈ
3D ត្រជាក់ភ្នែកស្អែកនេះហើយ
បន្ទាប់ពីដាក់បញ្ចាំងសម្ពោធម្សិលមិញនេះ។
The Hobbit: The Battle of the Five Armies គឺជាសាច់រឿងវគ្គចុងក្រោយនៃស៊េរីរឿងដំណើរផ្សងព្រេងដ៏អស្ចារ្យ The Hobbit ក្រោមស្នាដៃដឹកនាំរឿងរបស់លោក Peter Jackson បន្ទាប់ពី The Hobbit: An Unexpected Journey (2012) និង The Hobbit: The Desolation of Smaug (2013)។
ស្ដេចនាគភ្លើងឈ្មោះ Smaug បាញ់មិនមុតដុតមិនឆេះដែលរួចចេញពីរូងភ្នំ Erebor ទីក្រុងកំណប់មាសមហាសាលនៅក្នុងពីវគ្គមុន (The Desolation of Smaug) បានព្រួសភ្លើងដុតកម្ទេចអ្នកភូមិនៅបឹងក្បែរនោះ ប៉ុន្តែត្រូវវីរបុរស Bard ប្រើលំពែងខ្មៅជាព្រួញបាញ់ទម្លុះបេះដូងត្រង់ស្នាមរបួសចាស់ធ្លាក់ ស្លាប់មួយរំពេច។ អ្នកភូមិបានជ្រើស Bard ជាមេដឹកនាំ ហើយនាំគ្នាទៅសុំជ្រកនៅទីក្រុង Erebor។
សង្គ្រាមដណ្ដើមកាន់កាប់ទីក្រុងភ្នំកំណប់មាស Erebor រវាង ៥ ក្រុម ចាប់ផ្ដើមគឺ Thorin ស្ដេចគ្រប់គ្រង Erebor, ក្រុមអ្នកភូមិ, ក្រុមទ័ពរបស់ជីដូនមួយស្ដេច Thorin, ក្រុមទេវតាម្រេញគង្វាល Elf និងក្រុម Orcs ទ័ពបិសាចនៃភពខ្មៅងងឹតដឹកនាំដោយ Azog បន្ទាប់ពីស្ដេចនាគភ្លើងគ្រប់គ្រងមាសទាំងនោះស្លាប់។ ក្រុមមនុស្សតឿដែលមាន Bilbo ជាតួអង្គសំខាន់ក្នុងការជួយស្ដេច Thorin ក៏បានចូលរួមក្នុងសង្គ្រាមនេះដែរ។
ចង់ដឹងថា ឈុតឆាកប្រយុទ្ធស៊ីសាច់ហុតឈាមក្នុងសង្គ្រាម ៥ ក្រុមរវាងមនុស្ស ទេវតា និងបិសាចកក្រើក ៣ ភពល្អយ៉ាងណា ហើយនរណាជាម្ចាស់នៃភ្នំមាស Erebor សូមកុំភ្លេចទៅទស្សនានៅរោងភាពយន្តផ្លាទីនៀម ផ្សារសូរិយាជាន់ទី៥ ចាប់ពីថ្ងៃទី ២៥ ខែធ្នូនេះតទៅ!
ការបញ្ចាំងសម្ពោធភាពយន្តម្សិលមិញ មានការចូលរួមយ៉ាងច្រើនពីអតិថិជន Smart ឈ្នះរង្វាន់តាម facebook ដៃគូសហការ និង អ្នកគាំទ្រឈ្នះរង្វាន់របស់ផ្លាទីនៀម ៕