វីដេអូអាសអាភាសបានវាយលុកខ្លាំងនៅលើ YouTube
ដែលធ្វើឲ្យគេហទំព័រចែកចាយវីដេអូធំបំផុតក្នុងលោកមួយនេះត្រូវ
លុបចោលអស់ជាច្រើនវីដេអូ ដែលត្រូវបាន upload
ដោយអ្នកប្រើប្រាស់របស់ខ្លួន។
ភាគច្រើនវីដេអូទាំងនោះ ត្រូវបាន upload ដោយអ្នកប្រើប្រាស់
ដែលប្រើឈ្មោះបុគ្គលល្បីដូចជា Hannah Montana និង Jonas Brothers
ជាដើម។
បើតាមការឲ្យដឹងពី BBC ក្រុមហ៊ុន Google ដែលជាម្ចាស់របស់ YouTube បានដឹង និងកំពុងតែដោះស្រាយបញ្ហានេះហើយ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ លោក Scott Rubin បាននិយាយថា៖ “យើងបានដឹងពីបញ្ហានៃការ upload វីដេអូអាសអាភាស។ យើងកំពុងដោះស្រាយ ចំពោះវីដេអូដែលបំពានលើបទបញ្ជា។ បន្ថែមលើនេះ គណនីទាំងឡាយណាដែលបង្កើតឡើងក្នុងចេតនាវាយប្រហារ YouTube នឹងត្រូវបិទចោលតែម្ដង”។
ក្រោយមានការលុកលុយពីវីដេអូទាំងនោះ ក៏មានការព្រួយបារម្ភខ្លាំងផងដែរ ដោយសារតែមានកុមារជាច្រើនបានចូលមើល YouTube ជារៀងរាល់ថ្ងៃ ហើយពួកគេក៏អាចឃើញវីដេអូដែលមិនគួរឃើញទាំងនោះ។
ព័ត៌មានបន្ថែមជុំវិញការវាយប្រហារ YouTube ដោយវីដេអូអាសអាភាសនេះ Sabay នឹងជូននាពេលបន្ទាប់ទៀត៕