Barcelona បានបំបាក់ក្រុមលីកលំដាប់ទី៣ Huesca
ឱ្យងើបមុខមិនរួចដល់ទៅ៨-១ ក្នុងជើងទី២ នៃពាន Copa del Rey
របស់អេស្ប៉ាញ ខណៈនៅពាន Capital One Cup របស់អង់គ្លេសឯណោះវិញ
ក្រុមតោខៀវ Chelsea បានទៅបំបាក់ក្រុមលីកលំដាប់ទី២ Derby
County ដល់ក្នុងផ្ទះ ៣-១។
កាលពីជើងទីមួយ Barca បានទៅស៊ីដល់ដី Huesca ៤-០ ទៅហើយ ប៉ុន្តែក្រុមអ្នកមានបុណ្យមួយនេះ ហាក់មិនប្រណីដល់ក្រុមទើបឡើងជើងនេះឡើយក្នុងជើងទី២យប់មិញ នេះ។ ៨គ្រាប់របស់ក្រុមនេះ ធ្វើបានដោយ Pedro ៣គ្រាប់នៅនាទី២០, ២៦ និង៤៣, Sergi Roberto នៅនាទី២៩, Iniesta នាទី៣៩ , Adriano Correia នាទី៦៨, Adama Traore នាទី៧៨ និង Sandro Ramirez នាទី៨៣។ ចំណែកមួយគ្រាប់លួងចិត្តរបស់ក្រុមភ្ញៀវធ្វើបាននៅនាទី៨៦ដោយ កីឡាករ Carlos Moreno ។
ក្នុងការប្រកួតនេះដែរ លោក Enrique មិនបានដាក់ Messi , Neymar និង Suarez ចូលលេងនោះទេ។ ជ័យជម្នះនេះមានន័យថា Barcelona បានកក់កៅអីនៅវគ្គ១៦ក្រុមចុងក្រោយរួចហើយ។
ងាកមកអង់គ្លេសឯណេះវិញ តោខៀវ Chelsea នៅតែបន្តខ្លាំងដដែល ពោលគឺទៅលត់ Derby County ៣-១ ដោយកីឡាករ Hazard នៅនាទី២៣ , Filipe Luis នៅនាទី៥៦ និង Schurrle នាទី៨២។ ដោយឡែកម្ចាស់ផ្ទះវិញបានមួយគ្រាប់លួងចិត្តអ្នកគាំទ្រខ្លួនដែរ នៅនាទីទី៧១ដោយកីឡាករ Bryson ។ ជ័យជម្នះនេះ ធ្វើឲ្យ Chelsea ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕