ក្រុម Manchester City បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA
Champions League ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះ Roma របស់អ៊ីតាលី ២-០
យប់មិញនេះ ខណៈក្រុមគូប្រជែង CSKA Moscow ចាញ់ក្រុមលេខ១ក្នុងពូល
Bayern Munich ៣-០។
លទ្ធផលនេះ ជួយឲ្យក្រុមជើងឯកអង់គ្លេស រកបាន៨ពិន្ទុ ស្ថិតនៅលេខ២ ពូល E រីឯ Roma បានលេខ៣ ទទួលកៅអីទៅវគ្គ៣២ក្រុមចុងក្រោយ Europa League ឯ CSKA ត្រូវចប់យុទ្ធនាការទ្វីបអឺរ៉ុបត្រឹមនេះ។
លទ្ធផលនេះ ជួយឲ្យក្រុមជើងឯកអង់គ្លេស រកបាន៨ពិន្ទុ ស្ថិតនៅលេខ២ ពូល E រីឯ Roma បានលេខ៣ ទទួលកៅអីទៅវគ្គ៣២ក្រុមចុងក្រោយ Europa League ឯ CSKA ត្រូវចប់យុទ្ធនាការទ្វីបអឺរ៉ុបត្រឹមនេះ។
លទ្ធផលប្រកួតយប់មិញ៖
តារាងពិន្ទុក្រុមមកពីពូលទាំង៤ដែលប្រកួតយប់មិញ៖
សរុបមក ក្រុមទាំង១៦ដែលអាចឆ្លងផុតពូល រួមមាន៖ Borussia Dortmund (អាល្លឺម៉ង់), Bayern Munich (អាល្លឺម៉ង់), Bayer Leverkusen (អាល្លឺម៉ង់), Schalke 04 (អាល្លឺម៉ង់), Atlético Madrid (អេស្ប៉ាញ), Real Madrid (អេស្ប៉ាញ), Barcelona (អេស្ប៉ាញ), Chelsea (អង់គ្លេស), Arsenal (អង់គ្លេស), Manchester City (អង់គ្លេស), AS Monaco (បារាំង), Paris Saint-Germain (បារាំង), FC Porto (ព័រទុយហ្គាល់), Juventus (អ៊ីតាលី), FC Basel (ស្វីស) និង Shakhtar Donetsk (អ៊ុយក្រែន)។
ចំណែកក្រុមទាំង៨ ដែលត្រូវទៅលេងវគ្គ៣២ក្រុមចុងក្រោយ Europa League រួមមាន៖ Olympiacos (ក្រិក), Liverpool (អង់គ្លេស), Zenit (រុស្សី), Anderlecht (បែលហ្សិក), AS Roma (អ៊ីតាលី), Ajax (ហុល្លង់), Sporting (ព័រទុយហ្គាល់) និង Athletic Bilbao (អេស្ប៉ាញ)។