បន្ទាប់ពីជួយឲ្យ Man Utd ឈ្នះជាបន្តបន្ទាប់ក្នុងរដូវកាលនេះ
ជាពិសេសគឺពេលបិសាចក្រហមស៊ីហង្សក្រហម ៣-០ ចុងសប្ដាហ៍កន្លងទៅ
David de Gea បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង
ដោយមានអ្នកចាត់ទុកអ្នកចាំទីអេស្ប៉ាញរូបនេះ
ជាកំពូលអ្នកចាំទីនាពេលបច្ចុប្បន្នថែមទៀតផង។
បើតាមការចាត់ថ្នាក់របស់គេហទំព័រ Daily Mail បានបង្ហាញថា De Gea
ស្ថិតលេខ២បន្ទាប់ពី Manuel Neuer នាពេលបច្ចុប្បន្ន តាមពីក្រោយដោយ
Thibaut Courtois របស់ Chelsea។
ចង់ដឹងថាអ្នកចាំទីកំពូលទាំង១០នាពេលបច្ចុប្បន្ន របស់ Daily Mail មានកីឡាករណាខ្លះទៀត សូមមើលដូចខាងក្រោម។ កុំភ្លេចប្រាប់វិញផងណា ថាតើអ្នកចាំទីកំពូលរបស់អ្នកវិញ ជាកីឡាករណា?
១០. Keylor Navas
Keylor Navas ត្រូវបានគេដឹងឮថាជាអ្នកចាំទីដៃស្អិតមួយរូបអំឡុងពេល ព្រឹត្តិការណ៍ FIFA World Cup កន្លងទៅ។ ត្បិតតែមកលេងនៅ Real Madrid មិនសូវបានជាប់ជម្រើសដំបូងក៏ពិតមែន ប៉ុន្តែបុរសកូស្ដារីកា វ័យ២៨ឆ្នាំរូបនេះ នៅតែមានឈ្មោះក្នុងបញ្ជីនេះដដែល។
៩. Samir Handanovic
Handanovic ជាអ្នកចាំទីរបស់ក្រុម Inter Milan និងអាចនិយាយបានថាជាកីឡាករល្អជាងគេនៅរដូវកាលនេះ ព្រោះតាំងពីបើករដូវកាលមក រូបគេអាចជួយសង្គ្រោះបាល់ពិន័យ១១ម៉ែត្របាន៦គ្រាប់ហើយ បើគិតទាំងនៅ Serie A និង UEFA Europa League ។
៨. Salvatore Sirigu
Salvatore ជាអ្នកចាំទីរបស់ក្រុម Paris Saint -Germain ។ រដូវកាលនេះ កីឡាកររូបនេះបានជួយ PSG ទាំងលីកកំពូលបារាំង និងក្របខ័ណ្ឌ UEFA Champions League ។
៧. Iker Casillas
Casillas ជាអ្នកចាំទីចាស់វស្សារបស់ Real Madrid ព្រោះរូបគេលេងនៅទីនេះតាំងពីតូចមកម៉្លេះ។ ទន្ទឹមនឹងនេះដែរ បុរសវ័យ៣៣ឆ្នាំរូបនេះបានបង្ហាញខ្លួនឱ្យ Real ៧០០ប្រកួតមកហើយ និង១៦០ប្រកួតផងដែរនៅជម្រើសជាតិអេស្ប៉ាញ។ ក្នុងឆ្នាំ២០១៤នេះ Casillas បានជួយស្ដេចសលើកពាន Champions League , UEFA Super Cup និង Copa del Rey ផងដែរ។
៦. Hugo Lloris
Lloris ជាអ្នកចាំទីរបស់ក្រុម Tottenham Hotspur។ រូបគេបានបង្ហាញសមត្ថភាពដ៏អស្ចារ្យនាក្នុងឆ្នាំនេះ ពោលគឺអាចជួយក្រុមនៅ Europa League បានច្រើន។
៥. Gianluigi Buffon
Buffon លេងឱ្យ Juventus អស់ពេល១៣ឆ្នាំមកហើយ ប៉ុន្តែបុរសវ័យ៣៦ឆ្នាំរូបនេះនៅតែមានសមត្ថភាពដដែលទោះជាវ័យរាង ជ្រេបន្តិចក៏ដោយ។ បើគិតត្រឹមពេលនេះ Buffon បង្ហាញខ្លួនឱ្យក្រុមសេះបង្កង់បាន៧២៧ប្រកួត និងជម្រើសជាតិអ៊ីតាលីបាន១៤៦ប្រកួត។
៤. Joe Hart
Joe Hart រដូវកាលនេះបានបង្ហាញសមត្ថភាពខ្លាំងមែន ពោលគឺអាចជួយ Man City ឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៅ Champions League និងបន្តប្រដេញ Chelsea នៅ Premier League។ មិនត្រឹមតែលេងល្អឱ្យ Manchester City ទេ សូម្បីនៅជម្រើសជាតិអង់គ្លេសក៏បុរសវ័យ២៧ឆ្នាំរូបនេះមានទម្រង់ លេងល្អដែរ។
៣ . Thibaut Courtois
Thibaut Courtois ឡើងជើងខ្លាំងណាស់រដូវកាលនេះ បន្ទាប់ពី ជាប់ឈ្មោះជាដៃទីមួយនៅ Chelsea មក។ មិនត្រឹមតែលេងល្អនៅទឹកដីអង់គ្លេសទេ សូម្បីនៅជម្រើសជាតិបែលហ្សិកក៏កីឡាករវ័យ២២ឆ្នាំរូបនេះបង្ហាញ សមត្ថភាពមិនធម្មតាដែរ។ ហើយថ្មីៗនេះ Courtois ក៏ទទួលបានពានជាកីឡាករល្អបំផុតប្រចាំប្រទេសបែលហ្សិកផងដែរ។
២. David de Gea
De Gea ត្បិតតែមិនទាន់ជាប់ជាដៃទីមួយនៅជម្រើសជាតិអេស្ប៉ាញជាក់លាក់ ក្ដី ប៉ុន្តែរូបគេបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់ខ្លាំងណាស់នារដូវ កាលនេះនៅ Manchester United ពោលគឺរូបគេជួយសង្គ្រោះបាល់រាល់ប្រកួតតែម្ដង ជាក់ស្ដែងដូចប្រកួតជាមួយ Liverpool អីចឹង។
១. Manual Neuer
Neuer ឆ្នាំនេះអាចថាជាឆ្នាំរបស់គេក៏ថាបាន ព្រោះពានរង្វាន់ធំជាច្រើនសុទ្ធតែមានឈ្មោះគេចូលរួមដណ្ដើមទាំង អស់ ដូចជាពាន Ballon d’Or , FIFPro World XI និងពានអ្នកចាំទីល្អជាងគេជាដើម។
យ៉ាងណាមិញនេះគ្រាន់តែជាចាត់ថ្នាក់របស់គេហទំព័រ Dailymail ប៉ុណ្ណោះ។ សម្រាប់ប្រិយមិត្តវិញ គិតថាការចាត់ថ្នាក់នេះត្រូវប៉ុន្មានភាគរយដែរ?