ក្រោយពីញ៉ាំបាយថ្ងៃត្រង់រួច ជាធម្មតាគ្រប់គ្នាតែងមានអារម្មណ៍ថាអស់កម្លាំង និងងងុយគេង។ អ្នកខ្លះនិយាយថា មិនចង់គេងថ្ងៃ ព្រោះខ្លាចក្លាយជាទម្លាប់ តែអ្នកទាំងនោះមិនបានដឹងថាការគេងថ្ងៃត្រឹមតែ ២០ទៅ ៣០នាទីអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់រាងកាយ។ សូម្បីតែបុគ្គលល្បីមួយចំនួនក៏តែងតែគេងថ្ងៃមួយភ្លែត ក្រោយអាហារពេលថ្ងៃដែរ ដូចជា អធិរាជបារាំង Napoleon ប្រធានាធិបតី Jonh F. Kennedy លោក Thomas Edison ជាដើម។
តាមការពិសោធន៍បានឲ្យដឹងថា ការគេងថ្ងៃផ្ដល់គុណប្រយោជន៍ដល់រាងកាយចំនួន៥យ៉ាង៖
១. បង្កើនសមត្ថភាពនៃការប្រុងប្រយ័ត្ន៖
ស្ថាប័នដំណេកជាតិ (National Sleep Foundation) បានផ្ដល់អនុសាសថា ការគេងថ្ងៃក្នុងរយៈពេលមួយខ្លី ចន្លោះពី២០ ទៅ៣០នាទី អាចជួយជំរុញការប្រុងប្រយ័ត្នខ្ពស់ និងជួយឲ្យអ្នកធ្វើការដោយគ្មានសភាពធីងធោង ឬរងីរងើឡើយ។

២. បង្កើនសមត្ថភាពរៀនសូត្រ និងការចងចាំ៖
ការបិទភ្នែកសម្រាកក្នុងរយៈពេលណាមួយ គឺជាការផ្សារភ្ជាប់ជាមួយដំណើរការយល់ដឹង ដូច្នេះវាគ្មានអ្វីចម្លែកទេ ដែលថាការគេងថ្ងៃអាចផ្ដល់ផលប្រយោជន៍ដល់ខួរក្បាលនោះ។ បើសិនអ្នកអាចគេងថ្ងៃបានមួយម៉ោង ឬដល់ទៅ៩០នាទី អ្នកនឹងមានអារម្មណ៍ថាភាពអស់កម្លាំងផ្នែកស្មារតីនឹងរលាយបាត់ ពេលអ្នកក្រោកឡើង។

៣. បង្កើនគំនិតច្នៃប្រឌិត៖
តើអ្នកធ្លាប់នឹកឃើញដំណោះស្រាយបញ្ហាអ្វីមួយ រាល់ពេលក្រោកពីដំណេកទេ? ពិតណាស់ លោកវេជ្ជបណ្ឌិត Sandra C. Mednick អ្នកនិពន្ធសៀវភៅ “គេងថ្ងៃ អាចកែប្រែជីវិតអ្នក” បានបកស្រាយថា ការគេងថ្ងៃអាចធ្វើឲ្យសមត្ថភាពវិញ្ញាណផ្នែកមើល ស្ដាប់ និងរសជាតិដំណើរការបានកាន់តែល្អ។ លើសពីនេះ ការគេងថ្ងៃនេះឯង អាចជួយឲ្យអ្នកមានគំនិតច្នៃប្រឌិតថ្មីៗ ព្រោះតែអ្នកបានសម្រាកខួរក្បាលក្នុងអំឡុងពេលគេង។

៤. ជួយឲ្យអ្នកអាចសម្រេចការងារបានច្រើន៖
ការសិក្សាផ្នែកវេជ្ជសាស្ត្រជាច្រើនបានបង្ហាញថា អ្នកធ្វើការភាគច្រើនកំពុងវិវត្តន៍ខ្លួនទៅជាបាត់បង់សមត្ថភាពសម្រេចការងារ ដោយសារតែពួកគេប្រឹងធ្វើការពេញមួយថ្ងៃពេក។ ការគេងថ្ងៃមានប្រយោជន៍ខ្លាំងដល់បុគ្គលិកដែលត្រូវការប្រើខួរក្បាលច្រើន ដែលវាល្អជាងការញ៉ាំកាហ្វេមួយពែងនៅពេលរសៀលទៅទៀត។

៥. កាត់បន្ថយអារម្មណ៍ស្ត្រេស៖
ដោយសារតែខួរក្បាលធ្វើការពេញកន្លះថ្ងៃមកហើយ ដូចនេះ បើអ្នកមិនបានសម្ងំគេងសូម្បីតែ២០ ទៅ៣០នាទីទៀត សាកស្រមៃទៅមើលថាខួរក្បាលអ្នកអាចដំណើរការទៅបានល្អទៀតដែរឬទេ? ក្រុមអ្នកស្រាវជ្រាវបានអះអាងថា អារម្មណ៍ស្ត្រេស(តប់ប្រមល់) ទាំងឡាយនឹងបាត់ទៅវិញ ឬមិនអាចកើតមានបានទេ ប្រសិនបើអ្នកបានចំណាយពេលខ្លីមួយដើម្បីឲ្យខួរក្បាលរបស់អ្នកបានសម្រាកខ្លះ។

ដូចបានរៀបរាប់ខាងលើ ការគេងថ្ងៃមិនមែនជាទង្វើមិនគប្បីទេ ទោះបីជានៅកន្លែងធ្វើការក៏ដោយ។ ចំណែកអ្នកដែលធ្លាប់គិតថា ការគេងថ្ងៃនឹងធ្វើឲ្យខ្លួនឯងធ្លាប់ ក៏ជាការគិតមិនត្រឹមត្រូវដែរ ព្រោះត្រឹមតែការធ្មេញភ្នែកមួយរយៈ ទោះខ្លី ឬវែង ក៏វាអាចជួយដល់រាងកាយរបស់អ្នកបានច្រើនគួរសម។
រយៈពេលនៃគេងថ្ងៃដែលអាចមានផលល្អបំផុត គឺការគេងចន្លោះពី ២០ ទៅ៣០នាទី ហើយគួរគេងនៅម៉ោងដដែលរាល់ថ្ងៃដោយបិទភ្លើង ចៀសវាងភ្លើងភ្លឺចាំងភ្នែក៕
ប្រិយមិត្តយល់យ៉ាងណាចំពោះការបកស្រាយខាងលើ?