ការមានមុខរបរ អាជីវកម្ម ឬក្រុមហ៊ុនផ្ទាល់ខ្លួនជាក្ដីប្រាថ្នាដែលមនុស្សភាគច្រើន ស្រមៃចង់បាន ព្រោះនៅពេលដែលមានអាជីវកម្មខ្លួនឯង លោកអ្នកមិនខ្វល់ពីត្រូវមេស្ដីបន្ទោស ឬឲ្យគេកំណត់ប្រាក់កម្រៃប្រចាំខែរបស់អ្នកឡើយ។ ការផ្តើមអាជីវកម្មថ្មោងថ្មី ទន្ទឹមនឹងមានគម្រោងផែនការ និងបទពិសោធន៍មួយច្បាស់លាស់ តើអ្នកប្រាកដហើយឬនៅថា ដៃគូរកស៊ីរបស់អ្នកជាបុគ្គលប្រភេទណា?
ដើម្បីជ្រាបច្បាស់លោក ហៃ វណ្ណា សហគ្រិនវ័យក្មេងក្រុមហ៊ុន VACS international Inc ដែលជាក្រុមហ៊ុនកូនខ្មែរមួយរូបមានស្នាក់ការនៅទីក្រុង TOKYO ប្រទេសជប៉ុនបានកត់សំគាល់នូវសំខាន់មួយចំនួនដូចខាងក្រោម៖
-ទំទុកចិត្ត
ការជឿទុកគ្នាទៅវិញទៅមក គឺជាចំណុចដំបូងបង្អស់ ដែលដៃគូរកស៊ីជាមួយគ្នាត្រូវតែមាន និងយល់ច្បាស់ពីគ្នា។ នៅក្នុងចំណុចមួយតើដៃគូរកស៊ីជាមួយនឹងយល់ពីអ្វីដែលយើងធ្វើដែរឬអត់? ព្រោះគ្រប់សកម្មភាពការងារជាច្រើននឹងត្រូវបំពេញដើម្បីភាពរីកចម្រើនក្នុងក្រុមហ៊ុន។
-សម្លឹងមើលសក្កានុពល និងលក្ខណៈសម្បត្តិទាំងសង្ខាង
ការសម្លឹងមើលសក្កានុពល និងលក្ខណៈសម្បត្តិដៃគូក៏ជាប្រការសំខាន់ដែរ ព្រោះយើងនឹងអាចដឹងបានថា តើចំណុចខ្លាំងអ្វី ដែលយើងទាំងពីរនាក់អាចផ្គុំគ្នាបង្កើតជាគ្រឹះដ៏រឹងមាំមួយ ដើម្បីភាពជោគជ័យរបស់ក្រុមហ៊ុន។ គ្រប់កិច្ចការទាំងអស់នឹងត្រូវចាប់ផ្តើម ក្នុងរយៈពេលយូរអង្វែង ពោលគឺមិនមែនចាប់ផ្តើមពីរ ឬបីថ្ងៃ ហើយដើរដល់ផ្លូវបំបែកនោះទេ។
-មិនផ្តោតលើដើមទុន របស់ដៃគូ
ជាធម្មតាការចាប់ដៃគូរកស៊ីជាមួយគ្នា មិនត្រូវផ្តោតសំខាន់លើផលទុនដែលគាត់មាននោះទេ។ ចំណុចសំខាន់គឺបទពិសោធន៍ ចំណេះដឹង ចំណេះដឹងដែលដៃគូមាន ទើបអាចរកស៊ីជាមួយគ្នាបាន ឆ្ពោះទៅរកភាពរីចម្រើន៕