ក្រៅពីយកទៅធ្វើម្ហូប
ក្រូចឆ្មារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការយកមកថែរក្សាសម្រស់
ទូទាំងដងខ្លួនរបស់យើង។
មានមនុស្សតិចនាក់ណាស់ដែលបានយល់ដឹងពីគុណប្រយោជន៍ដ៏អស្ចារ្យរបស់
ក្រូចឆ្មារមួយផ្លែ។ តាំងពីក្បាលដល់ចុងជើង
អ្នកអាចប្រើក្រូចឆ្មារបានដោយមិនបង្កផលប៉ះពាល់ដល់រាងកាយ។
ត្រឹមតែក្រូចឆ្មារមួយផ្លែប៉ុណ្ណឹងសោះ
មានប្រយោជន៍ច្រើនដល់ថ្នាក់ហ្នឹងផង? ចង់ដឹងមែនទេ?
សូមអានចំណុចខាងក្រោមនេះ៖
១. សម្រាប់សក់ និងស្បែកក្បាល៖
អ្នកអាចញ៉ាំទឹកក្រូចឆ្មារជាប្រចាំដើម្បីឲ្យសារធាតុដែលមាន ក្នុងទឹកក្រូចឆ្មារនោះចូលទៅថែបំប៉ន និងបណ្ដេញជាតិពុលដែលជាប់នៅនឹងសក់បាន។ ក្រៅពីនេះ អ្នកអាចយកក្រូចឆ្មារមកច្របាច់ដាក់លើសក់ ហើយឈ្លីឲ្យសព្វសម្រាប់ប្រភេទសក់ដែលមានប្រេងច្រើន។ ឬក៏អ្នកអាចយកក្រូចឆ្មារមកលាបត្រដុសលើស្បែកក្បាល ដើម្បីកម្ចាត់ក្អែលលើស្បែកក្បាលបានផង។
២. ថ្នាំព្យាបាលស្នាមមុនលើផ្ទៃមុខ៖
សម្រាប់អ្នកដែលមុខមានស្នាមខ្មៅបន្សល់ដោយមុន អាចសាកល្បងវិធីងាយៗដោយគ្រាន់តែយកក្រូចឆ្មារមួយចំណិត ហើយបន្តក់ទឹកឃ្មុំពីលើ មួយ ឬពីរដំណក់ ហើយយកទៅលាបលើកន្លែងដែលមានស្នាមមុនទាំងនោះ ដោយទុកចោលពី១០ ទៅ១៥នាទី ហើយលាងចេញ។ ធ្វើបែបនេះ២ដងក្នុងមួយសប្ដាហ៍ អ្នកនឹងមានអារម្មណ៍ប្លែក។
៣. សម្រាប់កែខៃបបូរមាត់ខ្មៅ ឲ្យមកជាពណ៌ស៊ីជម្ពូ៖
ដូច Sabay ធ្លាប់ចុះផ្សាយហើយ ក្រូចឆ្មារមានប្រសិទ្ធភាពអាចកម្ចាត់ក្អែល ឬស្នាមខ្មៅលើបបូរមាត់ ឲ្យប្រែមកជាពណ៌ស៊ីជម្ពូតាមបែបធម្មជាតិ ព្រោះទឹកក្រូចឆ្មារមានសារជាតិកាត់ស្នាមខ្មៅទាំងនោះបានយ៉ាងល្អ។
៤. ប្រើសម្រាប់លាបក្លៀក៖
បើអ្នកកំពុងតែខ្វល់ខ្វាយរឿងក្លៀកខ្មៅ អាចប្រើក្រូចឆ្មារដើម្បីបញ្ចប់កង្វល់នោះបាន។ បន្ទាប់ពីដក ឬកោររោមក្លៀកជាប្រចាំហើយ អ្នកអាចយកក្រូចឆ្មារមកច្របាច់ដាក់ក្រណាត់ទន់មួយ ហើយយកមកលាបលើក្លៀកដើម្បីកាត់ក្អែល។ វិធីមួយទៀត យកក្រូចឆ្មារមួយចំណិត ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងស្ករសមួយស្លាបព្រាកាហ្វេ មកលាយបញ្ចូលគ្នា រួចលាបលើក្លៀកដោយទុកចោលប្រមាណ៣០នាទី ដើម្បីទទួលលទ្ធផល។
៥. ប្រើលាបកែងដៃ និងជង្គង់ខ្មៅ ឬក្រិន៖
ការច្រត់កែងដៃ ឬលុតជង្គង់ញឹកញាប់នឹងធ្វើឲ្យកន្លែងទាំងពីរឡើងក្រិន និងខ្មៅ។ ប៉ុន្តែបញ្ហាទាំងនោះគ្មានអ្វីគួរឲ្យបារម្ភទៀតទេ ព្រោះក្រូចឆ្មារមួយចំណិតអាចជួយអ្នកបាន។ យកវាលាបលើកែងដៃ និងជង្គង់រាល់ពេលងូតទឹក ហើយទុកចោលប្រហែល៥នាទី។
៦. លាងក្រចកដៃ និងជើង៖
ដើម្បីបានក្រចកស្អាត និងរឹងមាំ ក្រូចឆ្មារគឺជាភ្នាក់ងារសំខាន់សម្រាប់រឿងនេះ។ លាងក្រចកដោយប្រើក្រូចឆ្មារជាប្រចាំ អ្នកនឹងឃើញថាក្រចកដែលធ្លាប់តែទន់ ប្រែមកជារឹងហើយសស្អាតទៀត។
តើមានអ្វីទៀតដែលអ្នកធ្លាប់បានអនុវត្តជាមួយក្រូចឆ្មារ? បើដឹងសូមជួយចែករំលែកបន្ថែមក្នុងប្រអប់ Comment ខាងក្រោម!