អ្នកចាត់ការក្រុម Chelsea លោក Jose Mourinho
បាននិយាយថាលោកមិនអាចនាំខ្សែប្រយុទ្ធ Lionel Messi មក Stamford
Bridge បានទេព្រោះក្លិបមិនអាចចាយលុយធំបាន
ដោយសារមានការកំណត់ពីស្ថាប័នឃ្លាំមើលការចាយលុយទិញកីឡាករ FFP
(Financial Fair Play )។
កាសែត BT Sport បានសួរសំនួរមួយចំនួនទៅកាន់លោក Mourinho កាលពីយប់មិញ ថាតើលោកអាចមានឱកាសទិញបានកីឡាករលំដាប់កំពូលៗដូច Messi អីបានដែរឬអត់? បុរសវ័យ៥១ឆ្នាំរូបនេះបានឆ្លើយថា៖ “ទេ ខ្ញុំគ្មានឱកាសនោះទេ ព្រោះពេលនេះយើងមាន financial fair play ដែលជាអង្គភាពមួយកំណត់ការចាយវាយរបស់យើង។ ពេលខ្លះយើងមានលុយមែន ប៉ុន្តែមិនចេះតែអាចចាយតាមចិត្តនោះទេ។ កីឡាករល្បីៗតែងមានតម្លៃខ្លួនថ្លៃហើយក្លិបណាក៏ចង់បានដែរ ប៉ុន្តែខណៈនេះ Chelsea មិនទាន់អាចយកកីឡាករនោះបាននៅឡើយទេ”។
លើសពីនេះទៅទៀត បុរសសញ្ជាតិព័រទុយហ្គាល់ខាងលើបានបន្ថែមទៀតថាក្រុមរបស់លោកអាច មានឱកាសច្រើនក្នុងការនាំ Messi មកលេងជាមួយប្រសិនបើចង់បាន និងហ៊ានដាក់តម្លៃខ្ពស់ព្រោះ Fabregas ជាមិត្តជិតស្និទ្ធនឹងគេ។ ពួកគេអាចនិយាយគ្នាបាន។
គួរំលឹកថាកាលពីប៉ុន្មានសប្ដាហ៍មុន អតីតអ្នកចាត់ការ Real Madrid រូបនេះបាននិយាយហើយថាក្រុមតោខៀវមិនទិញកីឡាករចូលទេនៅខែមករា ខាងមុខនេះ។ ប៉ុន្តែអ្វីៗតែងតែប្រែប្រួលជានិច្ចនៅក្នុងវិស័យបាល់ទាត់នេះ អីចឹងចាំមើលដល់ពេលនោះទៅមើលថាលោក Mourinho ទិញអ្នកណាថែម ឬមិនទិញដូចដែលបាននិយាយពីមុន៕