តោខៀវ Chelsea, មេឃខៀវ Manchester City និងកាំភ្លើងធំ Arsenal
សុទ្ធតែបាន៣ពិន្ទុដូចគ្នា ក្រោយបំបាក់គូប្រកួតរៀងខ្លួននៅ
Premier League យប់មិញនេះ។
ក្រុមកំពូលតារាងរបស់លោក Jose Mourinho នៅតែបន្តភាពមិនចាញ់របស់ខ្លួន ដោយលត់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ៣-០ ខណៈក្រុមលោក Manuel Pellegrini ស៊ីក្រុមឆ្មាខ្មៅ Sunderland ៤-១។ ដោយឡែកក្រុមលោក Arsene Wenger បានឈ្នះក្រុមឡើងជើង Southampton ១-០ ទាំងប្រផុតប្រផើយ នៅចុងម៉ោង ដោយខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម Alexis Sanchez។
ចំណែក ៣គ្រាប់របស់លោក Chelsea ធ្វើបានដោយ Eden Hazard, Didier Drogba និង Loic Remy ស្របពេលដែល Sergio Aguero (២គ្រាប់), Stevan Jovetic និង Pablo Zabaleta ជាអ្នករកគ្រាប់បាល់ឲ្យក្រុមជើងឯកចាស់ Man City ខណៈ១គ្រាប់សងវិញរបស់ Sunderland ធ្វើបានដោយ Connor Wickham។
លទ្ធផល ១គូទៀតយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Everton ស្មើ Hull City ១-១។ Romelu Lukaku ស៊ុតបញ្ចូលទីឲ្យ Everton នាំមុខនៅនាទី៣៤ តែ Sone Aluko អាចតាមស្មើនៅនាទី៥៩។

តារាងពិន្ទុក្រោយប្រកួតយប់មិញ៖