ក្រុមបាល់ទាត់ជម្រើសជាតិថៃ
បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki
Cup 2014 ទោះបីជាចាញ់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងជើងទី២
ដោយលទ្ធផល ៣ ទល់ ២ នៅយប់ថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០១៤
នេះលើវាលស្មៅកីឡដ្ឋាន Stadium Shah Alam ក៏ដោយ។
ជើងទី២ នេះម៉ាឡេស៊ី
បានរកគ្រាប់បាល់នាំមុខរហូតដល់ ៣ គ្រាប់ពោលគឺ Rahim
ទាត់បាល់ពីន័យ ១១ ម៉ែត្រនៅនាទីទី៨. Mahayuddin រកគ្រាប់បានទី២
ឱ្យក្រុមនៅចុងតង់ទី២ នានាទី ៤៥ + ២ នាទី។ Rahim
រកគ្រាប់បាល់បន្ថែម ១ គ្រាប់ទៀតនៅនាទី ៥៧ ប៉ុន្ដែជាអកុសលក្រុមថៃ
រកគ្រាប់បាល់បាន ២ គ្រាន់វិញនៅនាទីទី ៨២ ដោយកីឡាករ Chappuis និង
Songkrasin មានរហស្សនាមថា Messi J នៅនាទី ៨៦។ សរុបលទ្ធផលទាំង ២ ជើង
ថៃឈ្នះម៉ាឡេស៊ី ៤ ទល់ ៣។