ម៉ោង២:៤៥នាទីរំលងអាធ្រាត្រយប់នេះ ក្រុមបិសាចក្រហម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ទទួលភ្ញៀវ Stoke City នាសប្ដាហ៍ទី ១៤ នៃ Premier League។ តើក្រុមម្ចាស់ផ្ទះអាចយក៣ពិន្ទុពីក្រុមភ្ញៀវបានដែរឬទេ?
សម្ដីអ្នកចាត់ការទាំងពីរ៖
កាសែត Manchester Evening News បានស្រង់សម្ដីលោក Luis van Gaal ក្រោយបិសាចក្រហមឈ្នះ Hull City កាលពីថ្ងៃសៅរ៍ថា៖”ការយកឈ្នះ Hull City ៣-០ ថ្ងៃនេះមានសារសំខាន់ណាស់សម្រាប់ក្រុមយើងមកកៀកនឹងក្រុមខ្លាំងនៅកំពូលតារាង។ ពេលប៉ះ Stoke City នៅយប់ថ្ងៃអង្គារ កីឡាករយើងនឹងកាន់តែមានកម្លាំងចិត្តយកឈ្នះបន្ថែមទៀត។ យើងនឹងយកឈ្នះ Stoke ឲ្យដូចអ្វីដែលយើងបំបាក់ Hull អញ្ចឹងដែរ”។

ជំនួបរវាងក្រុមទាំង២នាពេលកន្លងមក
ឯលោក Mark Hughes វិញបាននិយាយថា៖ “យើងបានចាញ់ Liverpool នៅចុងម៉ោងដោយសារការធ្វេសប្រហែសរបស់ក្រុម។ យប់នេះខ្ញុំមិនចង់ឲ្យក្រុមចាញ់ម្ដងទៀតទេ ហើយយើងនឹងស្ដារមុខមាត់ឡើងវិញ។ ឥឡូវ Man Utd ឡើងជើងគួរឲ្យកត់សម្គាល់ តែយើងនឹងយកឈ្នះឲ្យបាន”។
ព័ត៌មានក្រុមទាំងពីរ៖
Man Utd ជួប Stoke City ៦ដងចុងក្រោយក្នុងគ្រប់កម្មវិធីប្រកួត ឈ្នះទាំង៦ដង។ Stoke ឈ្នះ Man Utd ចុងក្រោយនៅឆ្នាំ១៩៨៤។ Man Utd កំពុងឈរលេខរៀងទី៤ដដែលដោយមាន ២២ពិន្ទុក្នុងដៃ ឯStoke វិញឈរលេខរៀងទី១២ និងមាន១៥ពិន្ទុ។ លទ្ធផល៥ប្រកួតចុងក្រោយនៃក្រុមទាំង២ បិសាចឈ្នះ៣ ស្មើ១ ចាញ់១ ឯ Stoke ឈ្នះ១ ស្មើ១ និងចាញ់៣។

លទ្ធផលប៉ះគ្នា៦ដងចុងក្រោយ
ជើងកីឡាករ៖
ប្រធានក្រុម Wayne Rooney ដែលឈឺជង្គង់តិចតួច ពេលប៉ះទង្គិចគ្នាក្នុងជំនួបទល់នឹង Hull ប្រហែលជាអាចលេងបាន តែ Angel Di Maria មិនអាចលេងបានទេដោយសាររបួសសរសៃពួរ។ James Wilson និង Rafael da Silva ត្រៀមខ្លួនជួយក្រុមរួចហើយ រីឯJonny Evans លេងនៅយប់នេះបាន តែ Phil Jones, Luke Shaw និង Daley Blind នឹងបន្តអវត្តមាន។
ខាង Stoke វិញនឹងអវត្តមាន Steve Sidwell និង Glenn Whelan ដោយសាររបួសពេលប្រកួតចាញ់ Liverpool កាលពីថ្ងៃសៅរ៍។
Di Maria នឹងអវត្តមានដោយសាររបួស
Steve Sidwell (ខៀវ) របស់ Stoke នឹងត្រូវអវត្តមានដល់៦សប្ដាហ៍ដោយសាររបួសជង្គង់ពេលប៉ះ Liverpool
ជម្រើសដំបូងរបស់ Man Utd អាចមានដូចជា៖ De Gea, Young, Rojo, Smilling, Valencia, Mata, Carrick, Fellaini, Rooney, Persie, Falcao។
ជម្រើសដំបូងរបស់ Stoke អាចមានដូចជា៖ Begovic; Bardsley, Shawcross, Wilson, Pieters; Cameron, N’Zonzi; Walters, Bojan, Diouf; Crouch ។
ព្យាករណ៍របស់គេហទំព័រវិភាគកីឡាករផ្សេងៗ៖
Sportmole ៖ Man Utd ៣-០ Stoke
Whoscored ៖ Man Utd ២-០ Stoke
Soccerlens ៖ Man Utd ២-០ Stoke
Goal ៖ Man Utd ៣-១ Stoke
ibtimes ៖ Man Utd ២-០ Stoke
ព្យាករណ៍របស់ Sabay៖ Man Utd ៣-១ Stoke City។ ចុះប្រិយមិត្តវិញទស្សន៍ទាយលទ្ធផលគូនេះយ៉ាងណាដែរ?
គូប្រកួតទាំងអស់យប់នេះ៖