បើនៅសុខៗ គេដើរមកប្រាប់ដល់ត្រចៀកតែម្ដងថាគេស្រលាញ់អ្នក គឺប្រហែលជាមិនងាយទេ។ ប៉ុន្តែគេអាចបញ្ចេញតាមរយៈកាយវិការ និងទង្វើផ្សេងៗដែលធ្វើមកលើអ្នក។ ប្រុសៗក៏មានភាពអៀនខ្មាសដែរ ម្យ៉ាងបើគេមកសារភាពស្រលាញ់លឿនពេក ស្រីៗអាចនឹងវាយតម្លៃគេមិនល្អ ឬអាចបដិសេធផង។ ម៉ោះ មើលត្រួសៗពីចំណុច៧យ៉ាងប្រុសៗធ្វើ បង្កប់ន័យថាគេស្រលាញ់យើង៖
១. គេចង់ដឹងអ្វីៗទាក់ទងនឹងអ្នក៖
បើបុរសម្នាក់នោះបង្ហាញចេតនាថាគេចាប់អារម្មណ៍លើអ្នកតាមរយៈការសួរព័ត៌មានលម្អិតអំពីអ្នកច្រើននោះ គឺគេកំពុងបើកប្រអប់បេះដូងត្រៀមយកអ្នកមកដាក់ក្នុងនោះហើយ។ សម្រាប់នារីដែលគេមិនស្រលាញ់ ប្រុសៗគ្មានផ្លូវចំណាយពេលទៅអើពើរឿងផ្ទាល់ខ្លួនរបស់នាងឡើយ ព្រោះទម្លាប់ល្អរបស់ប្រុសៗមួយគឺមិនសូវចេះដឹងរឿងគេ។ គេអាចសួរអ្នកដោយផ្ទាល់ ឬក៏សួរមិត្តភ័ក្តិជិតស្និទ្ធរបស់អ្នក ឬអ្នកពាក់ព័ន្ធផ្សេងទៀត។

២. គេតែងធ្វើខ្លួនអស្ចារ្យពេលឃើញមុខអ្នក ខុសពីពេលនៅមុខអ្នកដទៃ៖
ប្រុសៗខ្លាចបំផុតគឺនារីដែលខ្លួនលួចស្រលាញ់ គិតថាខ្លួនអន់។ ដូច្នេះ អ្វីដែលគេអាចធ្វើបាន គឺព្យាយាមធ្វើខ្លួនឲ្យមើលទៅអស្ចារ្យនៅចំពោះមុខនារីម្នាក់នោះ។ ផ្ទុយទៅវិញ បើនៅចំពោះមុខអ្នកដទៃដែលគេមិនបានចាប់អារម្មណ៍ បុរសមិនសូវខ្វល់ខ្វាយរឿងអ្នកណាវាយតម្លៃគេទេ គេអាចលេងសើចម៉ាអស់ដៃ ឬធ្វើខ្លួនយ៉ាប់ៗយ៉ាងម៉េចក៏បាន។ តែបើពេលជួបអ្នក ហើយគេបែរជាប្ដូរមកជាសុភាព ឬមានចិត្តជួយយកអាសា វាគឺជារឿងផ្សេងទៅវិញ។ មិនបាច់និយាយច្រើន គឺគេស្រលាញ់អ្នកហើយ តែបើគេធ្វើខ្លួនអស្ចារ្យជ្រុលពេក ក៏មិនគួរឲ្យទុកចិត្តដែរ ព្រោះគេអាចបោកអ្នកមួយគ្រាក៏ថាបាន។

៣. គេណែនាំអ្នកឲ្យមិត្តភ័ក្តិគេស្គាល់៖
កុំទាន់ឆ្ងល់ថា បើគេស្រលាញ់អ្នក ហេតុអីគេមិនណែនាំអ្នកទៅឲ្យស្គាល់ក្រុមគ្រួសារគេតែម្ដងទៅ? នេះជាដំណាក់កាលដំបូង គេគ្រាន់តែលួចស្រលាញ់អ្នក ការណែនាំឲ្យមិត្តភ័ក្តិគេស្គាល់គឺជាវិធីល្អបំផុតហើយ។ គេមិនខ្វល់ថាអ្នកណាគិតអ្វីពីអ្នកទេ តែគេចង់ប្រាប់ឲ្យមិត្តភ័ក្តិរបស់គេដឹងថា អ្នកគឺជាមនុស្សដែលគេស្រលាញ់។

៤. ធ្លោយមាត់បបួលអ្នកទៅជួបប៉ាម៉ាក់គេ៖
ប្រុសៗដឹងថាបើគេប្រាប់នាងដោយផ្ទាល់តែម្ដង ថាចង់នាំនាងទៅជួបម៉ាក់ប៉ាគេ នាងអាចមានអារម្មណ៍ភ័យខ្លាច មិនទាន់បានត្រៀមខ្លួន។ ប៉ុន្តែគេមានវិធីមួយទៀត គឺធ្វើជាធ្លោយមាត់ថាប៉ាម៉ាក់គេចង់ជួបមុខមនុស្សដែលគេស្រលាញ់នៅចំពោះមុខអ្នក។ វាជារឿងដ៏កម្របំផុតមុននឹងបុរសម្នាក់ដាច់ចិត្តណែនាំនារីណាម្នាក់ឲ្យទៅស្គាល់ប៉ាម៉ាក់គេ ព្រោះវាជារឿងអនាគត បើគេមិនគិតច្បាស់លាស់ជាមួយអ្នកទេ គេក៏មិនសម្រេចចិត្តឲ្យគ្រួសារគេបានជួបអ្នកដែរ។

៥. គេចេះប្រចណ្ឌ ពេលឃើញអ្នកលេងជាមួយប្រុសដទៃ៖
ទោះបីមិនទាន់បានហារមាត់ប្រាប់ថាគេស្រលាញ់អ្នកក៏ដោយ តែបើកាយវិការប្រែជាទ្រគោះបោះបោក ឬបែរជាចេះសួរនាំច្រើន ពេលឃើញអ្នកលេងសើចជាមួយប្រុសដទៃ ទោះដឹងថាគេនោះជាមិត្តភ័ក្តិ ឬជាអ្នកស្គាល់គ្នាធម្មតាក៏ដោយ នោះជាសញ្ញាណដ៏ធំមួយបង្ហាញថាគេស្រលាញ់អ្នកហើយ។ មនុស្សប្រុសមិនដែលចង់ឃើញភាពស្និទ្ធស្នាលរវាងមនុស្សស្រីដែលគេស្រលាញ់ជាមួយមនុស្សផ្ទុយភេទឡើយ ដូចនេះការប្រចណ្ឌវាគ្មានអីចម្លែកទេ។

៦. គេតេ ឬផ្ញើសារមកអ្នកញឹកញាប់៖
បុរសៗគ្មានពេលតេ ឬផ្ញើសារទៅនារីដែលគេមិនចាប់អារម្មណ៍ទេ គេសុខចិត្តទុកពេលដេកផ្ទះ ឬដើរលេងជាមួយមិត្តភ័ក្តិវិញ។ តែបើអ្នកជាមនុស្សដែលគេស្រលាញ់ រឿងអីដែលគេត្រូវទុកពេលដេកផ្ទះ ឬពេលផ្សេងចោលអត់ប្រយោជន៍ដោយមិនបានឮសំឡេងរបស់អ្នកនោះ?

៧. ពេលអ្នកកើតទុក្ខ គេហាក់មិនសប្បាយចិត្តដែរ៖
បើគេកំពុងលួចស្រលាញ់អ្នក រាល់ពេលដឹងថាអ្នកកើតទុក្ខ គេក៏មិនស្រណុកចិត្តដែរ។ គេច្បាស់ជាធ្វើអ្វីម្យ៉ាងឲ្យអ្នកសប្បាយចិត្ត ឬចូលរួមកើតទុក្ខជាមួយអ្នកដែរ។ ផ្ទុយពីអ្នកផ្សេងដែលមិនស្រលាញ់អ្នក បានត្រឹមនិយាយថាកុំគិតច្រើនពេក ហើយទុក្ខឲ្យអ្នកបន្តកើតទុក្ខទៀត។

មិនមែនមានតែចំណុចទាំង៧ខាងលើទេ ទើបអាចបញ្ជាក់ថាគេស្រលាញ់អ្នកនោះ។ នៅមានចំណុចវិជ្ជមានផ្សេងទៀតដែលគេព្យាយាមបង្ហាញទាំងនៅនឹងមុខអ្នក និងមុខអ្នកដទៃ ដូចជាការធ្វើល្អដាក់អ្នក ការនិយាយពាក្យពីរោះ ព្យាយាមការពារអ្នកជាដើម៕
មិត្តនារីយើងបានជួបបុរសដូចក្នុងចំណុចទាំង៧ហើយនៅ?