កីឡាករ Cristiano Ronaldo ត្រូវបានគេសង់រូបសំណាកឱ្យមួយទៀតហើយ
ដែលជាផ្នែកមួយនៃសារមន្ទីររបស់គេនៅស្រុកកំណើត ពោលគឺនៅលើកោះ
Madeira ប្រទេសព័រទុយហ្គាល់។
រូបសំណាកនោះ គឺជារូប Ronaldo ឈរត្រៀមទាត់បាល់ហ្វ្រីឃីត ហើយមានកម្ពស់រហូតដល់ទៅ៣,៤ម៉ែត្រ។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះបាននិយាយនៅពេលដែលរូបគេទៅដល់ កន្លែងនោះថា៖ “នេះជាពេលវេលាពិសេសខ្លាំងណាស់ដែលមានរូបសំណាកខ្ញុំដ៏ធំមួយឈរ នៅទីនេះ”។ មួយវិញទៀតម្ដាយរបស់គេ អ្នកស្រី Dolores Aveiro បាននិយាយដែរថា៖ “Ronaldo មិនដែលភ្លេចពីដើមកំណើតរបស់គេនោះទេ ទោះទៅដល់ទីណាក៏ដោយ”។
នេះមិនមែនជារូបសំណាកទីមួយរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ២សម័យកាលនេះទេ ព្រោះរូបគេមានរូបសំណាកជាច្រើននៅក្នុងសារមន្ទីររួចទៅហើយ ប៉ុន្តែគ្រាន់តែថារូបមួយនេះមានទំហំធំជាងគេប៉ុណ្ណោះ។ ក្នុងរដូវកាលថ្មីនេះអតីតខ្សែប្រយុទ្ធបិសាចក្រហមរូបនេះរកគ្រាប់ បាល់បាន៣៤គ្រាប់មកហើយក្នុង២៧ប្រកួតកន្លងមកបូកទាំងលេងនៅ ក្លិបអាជីព និងជម្រើសជាតិព័រទុយហ្គាល់៕