Sergio Aguero កីឡាករជើងស៊ុតរបស់ក្រុមមេឃខៀវ Manchester City អាចនឹងខកខានលេងរយៈពេលយ៉ាងហោចណាស់ក៏មួយខែដែរ។
លទ្ធផលនៃការពិនិត្យពីក្រុមវេជ្ជបណ្ឌិតរំពឹងថានឹងចេញនៅថ្ងៃ នេះ ហើយប្រសិនបើអ្វីៗដូចការរំពឹងទុកមែននោះ Aguero នឹងមិនអាចលេង៧ប្រកួត គិតចាប់ពីប៉ះ Roma នៅ Champions League យប់ថ្ងៃពុធ។
កីឡាករអាហ្សង់ទីន វ័យ២៦ឆ្នាំរូបនេះ បានរងរបួសសរសៃគន្លាក់កជើង ពេល Man City ឈ្នះ Everton ១-០ កាលពីយប់ថ្ងៃសៅរ៍ ដោយបានត្រឹមដើរចេញពីទីលានទាំងទឹកភ្នែក។
របួសនេះជាក្ដីកង្វល់ដ៏ធំរបស់អ្នកចាត់ការ Manuel Pellegrini ដោយសារតែក្រុមត្រូវការឈ្នះជាចាំបាច់ពេលប៉ះ Roma ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UCL។ យ៉ាងណាក្ដី អ្នកចាត់ការរូបនេះហាក់ធូរចិត្តបន្តិចដែរ ដោយសារតែខ្សែប្រយុទ្ធសំខាន់របស់ខ្លួនមិនរងរបួសធ្ងន់ដល់ថ្នាក់ អវត្តមានរាប់ខែនោះដែរ ខណៈក្រុមបានរំកិលទៅកាន់តែជិតក្រុមកំពូលតារាង Chelsea ដោយចាញ់តែ៣ពិន្ទុប៉ុណ្ណោះ។