Aston Villa បានសម្រេចបណ្ដេញអ្នកចាត់ការ Tim Sherwood ចេញពីតំណែងហើយ បន្ទាប់ពីដឹកនាំក្រុមងើបចេញមិនរួចពីបាតតារាង Premier League។
ទាក់ទងនឹងការបណ្ដេញនេះ ក្លិបបានចេញសេចក្ដីប្រកាសផ្លូវការមួយ និងបានថ្លែងអំណរគុណចំពោះលោក Sherwood ដែលខិតខំប្រឹងប្រែងដឹកនាំក្រុមនាពេលកន្លងមក។ ក្រៅពីការបណ្ដេញអ្នកចាត់ការ Villa ក៏បានបញ្ឈប់គ្រូបង្ហាត់កីឡាករប៉ុន្មានរូបទៀតផងដែរ។
ការសម្រេចបណ្ដេញលោក Sherwood កើតឡើង២៤ម៉ោង ក្រោយ Aston Villa ចាញ់ Swansea ២-១ នៅទឹកដីខ្លួនឯង ហើយវាគឺជាបរាជ័យ ៦ប្រកួតជាប់គ្នាដែលធ្វើឲ្យ Villa មានត្រឹម៤ពិន្ទុប៉ុណ្ណោះ ក្រោយលេងបាន ១០ប្រកួត និងឈរនៅលេខរៀងទី ១៩ ក្នុងតារាង៕