Facebook គ្រោងនឹងបង្ហោះ Satellite ដែលនឹងផ្ដល់អ៊ីនធឺណិតដល់តំបន់ដាច់ស្រយាលក្នុងទ្វីអាហ្វ្រិក។ នេះបើតាមការប្រកាសឲ្យដឹងពីស្ថាបនិកបណ្ដាញសង្គមហ្វេសប៊ុក Mark Zuckerberg។
ដោយសហការជាមួយនឹងក្រុមហ៊ុនបារាំង Eutelsat ក្រុមហ៊ុនហ្វេសប៊ុករំពឹងថា ខ្លួននឹងអាចបង្ហោះ Satellite នៅឆ្នាំក្រោយនេះបានមិនខាន។
“យើងកំពុងផ្សារភ្ជាប់ពិភពលោកទាំងមូល បើអាចគឺហួសពីផែនដីរបស់យើងទៅទៀត”។ នេះបើយោងតាមសាររបស់ Mark Zuckerberg។
គម្រោងបង្ហោះ Satellite នេះគឺជាគម្រោងនៃ Internet.org របស់ហ្វេសប៊ុក ដែលចង់ផ្ដល់អ៊ីនធឺណិតដល់តំបន់ដាច់ស្រយាលណា ដែលមិនមានអ៊ីនធឺណិតទៅដល់។
បើគម្រោងនេះបានជោគជ័យ នោះ Facebook និងក្រុមហ៊ុនបារាំងនេះអាចផ្ដល់សេវាអ៊ីនធឺណិតដល់អ្នកប្រើប្រាស់ ក្នុងតំបន់ដាច់ស្រយាល នៃទ្វីបអាហ្រ្វិកបាន បើទោះបីទីនោះ សេវាទូរសព្ទទៅពុំដល់ក្ដី៕