បណ្ដាញ សង្គម Facebook បានបង្ហាញពីវិបសាយថ្មីមួយដែលណែនាំក៏ដូចជាបង្ហាញទាក់ទង នឹងជំនាញសរសេរកូដទៅដល់អ្នកដែលមានចំណាប់អារម្មណ៍និងចូលចិត្ត ជំនាញមួយនេះ។
វិបសាយដែលបានបង្ហាញនោះមានឈ្មោះថា TechPrep។ វាបានប្រមូលផ្ដុំនូវប្រភពជាច្រើនដូចជា កូដសម្រាប់បង្កើតហ្គេម សៀវភៅសិក្សា និងព័ត៌មានអាហារូបករណ៍មួយចំនួនផ្សេងទៀតផងដែរ។ ក្រៅពីប្រភពទាំងនេះវាក៏មានជាការណែនាំដល់អ្នកដែលអ្នកជំនាញ កូដអំពីការងារដែលពួកគេអាចធ្វើទៅបាននាពេលអនាគតរួមទាំងផល ប្រយោជន៍ដែលទទួលបានផងដែរ។
Facebook បានសរសេរនៅលើវិបសាយ TechPrep ដូចនេះថា “នៅឆ្នាំ២០២០នឹងមានការងារពាក់ព័ន្ធជំនាញសរសេរកូដ១លានការងារ ដែលគ្មានអ្នកដាក់ពាក្យធ្វើ។ ដូចនេះអ្នកនៅចាំដល់ពេលណាទៀត? បើការងារទាំងនោះគឺជាការងារដែលរកប្រាក់ចំណូលបានច្រើននិងទទួល បានផលប្រយោជន៍ច្រើនទៀតនោះ”។
លទ្ធផលនៃការសិក្សារបស់ក្រុមហ៊ុន Facebook រួមនិងក្រុមហ៊ុន McKinsey បានបង្ហាញថា ចំនួនអាណាព្យាបាលចន្លោះពី៧៧ទៅ៨៣ភាគរយមិនបានយល់ដឹងពីមូលដ្ឋាន គ្រឹះនៃវិទ្យាសាស្ត្រកុំព្យូទ័រនោះទេ។ ការដែលអាណាព្យាបាលមិនបានយល់ដឹងពីមូលដ្ឋានគ្រឹះដូចនេះអាចជា ការរារាំងមួយមិនឲ្យកូនៗរបស់ពួកគេចាប់យកជំនាញវិទ្យាសាស្ត្រ កុំព្យូទ័រមួយនេះ ហេតុនេះទើប Facebook សម្រេចបង្កើតនូវវិបសាយនេះឡើង៕