ក្រុមហ៊ុន Alphabet បានទិញយកឈ្មោះ Domain ថ្មីមួយទៀតហើយ នេះក៏ព្រោះតែចង់បានឈ្មោះវិបសាយដែលស៊ីនឹងឈ្មោះរបស់ក្រុមហ៊ុន ផ្ទាល់តែម្ដង។
កាលពីខែសីហាកន្លងទៅក្រុមហ៊ុន Alphabet បានបង្ហាញពីឈ្មោះ Domain របស់ខ្លួនគឺ ABC.xyz ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុនបានទិញយក Domain មួយទៀតដែលមានឈ្មោះគ្រប់ព្យញ្ជនៈនៃភាសាអង់គ្លេសតែម្ដង។ ពិតណាស់គឺ Alphabet បានក្លាយជាម្ចាស់នៃ Domain ឈ្មោះ abcdefghijklmnopqrstuvwxyz.com។
Domain ដែលមានព្យញ្ជនៈទាំង២៦តួនេះគឺបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩មកម្ល៉េះ និងត្រូវបានកាប់កាន់ជាកម្មសិទ្ធិឯកជន ប៉ុន្តែឥលូវនេះត្រូវបានទិញយកដោយក្រុមហ៊ុន Alphabet ហើយ។ អ្នកតំណាងក្រុមហ៊ុន Alphabet បានឲ្យដឹងថា ក្រុមហ៊ុនមានអារម្មណ៍ថា ដូចជាខ្វះអក្សរមួយចំនួនចំពោះឈ្មោះវិបសាយ ABC.xyz របស់គេ ហេតុដូចនេះទើបសម្រេចចិត្តទិញឈ្មោះ Domain ថ្មីនេះ។
គួររំលឹកថា ឈ្មោះវិបសាយដែលក្រុមហ៊ុន Alphabet បានទិញនេះមិនទាន់ដំណើរការនៅឡើយទេ តែអាចនឹងដំណើរការក្នុងពេលខាងមុខ៕