ប្រទេស
ធំៗមួយចំនួនលើពិភពលោកបានចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹក
សន្ធាប់ដើម្បីពង្រឹងវិស័យយោធាក៏ដូចជាបង្កើនសក្ដានុពលរបស់ខ្លួន
និងដើម្បីទប់ទល់ពីការឈ្លានពានពីប្រទេសជិតខាង។
ខាងក្រោមគឺជាប្រទេសកំពូលទាំង១០ដែលចំណាយទឹកប្រាក់លើវិស័យយោធាច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក៖ ៦១៨,៧ពាន់លានដុល្លារ
បច្ចុប្បន្ននេះសហរដ្ឋអាមេរិកមានទាហានចំនួន២សែនអ្នក ដែលឈរជើងនៅក្នុងប្រទេសចំនួន១៤៤ ហេតុនេះទើបការចំណាយមានចំនួនច្រើនបែបនេះ។
២. ប្រទេសចិន៖ ១៧១,៤ពាន់លានដុល្លារ
នៅក្នុងឆ្នាំ២០១៣ប្រទេសចិនបាននាំចេញនិងនាំចូលនូវសព្វាវុធ ចម្បាំងជាច្រើន ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសនាំចេញនាំចូលសព្វាវុធដ៏ ច្រើនជាងគេលំដាប់ទីបីលើពិភពលោក។ ប្រទេសមហាអំណាចមួយនេះក៏មានទាហានសរុបចំនួន១,២៥លាននាក់ ដោយទាហានម្នាក់ៗសុទ្ធតែមានបំពាក់នូវសព្វាវុធទំនើប។
៣. ប្រទេសរុស្សី៖ ៨៤,៩ពាន់លានដុល្លារ
កាលពីឆ្នាំ២០១៣ ការនាំចេញសព្វាវុធរបស់ប្រទេសរុស្សីគឺមានតម្លៃដល់ទៅ៨ពាន់លាន ដុល្លារ ហើយបច្ចុប្បន្នប្រទេសនេះបានក្លាយជាអ្នកផលិតគ្រឿងសព្វាវុធដ៏ធំ ជាងគេមួយលើពិភពលោក។ ប្រទេសនេះមានគម្រោងថានឹងកែប្រែ បច្ចេកវិទ្យាសព្វាវុធរបស់ខ្លួនឲ្យកាន់តែទាន់សម័យនៅឆ្នាំ២០២០ ដោយនឹងបណ្ដាក់ទុនជាថវិកាចំនួន៧០០ពាន់លានដុល្លារទៅលើគម្រោង នេះ។
៤. ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៖ ៦២,៨ពាន់លានដុល្លារ
កាលពីឆ្នាំ២០១១ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានចំណាយទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារ ទៅលើការទិញយន្តហោះចម្បាំង 84 F-15 ពីសហរដ្ឋអាមេរិក ដើម្បីប្រើតទល់នឹងការគំរាមកំហែងរបស់ប្រទេសអ៊ីរ៉ង់។
៥. ប្រទេសបារាំង៖ ៦២,៣ពាន់លានដុល្លារ
ជាមួយនឹងទាហានប្រមាណជា ២៥០ ០០០នាក់បានធ្វើឲ្យប្រទេសបារាំងក្លាយជាប្រទេសលំដាប់ទី១៤ដែលមាន ចំនួនទាហានច្រើនជាងគេលើពិភពលោក។
៦. ប្រទេសជប៉ុន៖ ៥៩,៤ពាន់លានដុល្លារ
ប្រទេសជប៉ុនបានបន្ថែមថវិកាទៅលើវិស័យយោធារបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេល១០ឆ្នាំបន្ទាប់ពីមានជម្លោះជាមួយនឹងប្រទេសចិនកាល ពីពេលថ្មីនេះរួចមក។ ប្រទេសនេះបានបង្កើនថវិកាយោធារបស់ខ្លួនចំនួន០,៨ភាគរយ ដែលការបង្កើននេះផងដែរធ្វើឲ្យប្រទេសកាន់តែមានការពិបាកក្នុង ការកាត់បន្ថយបំណុលជាតិ។
៧. ប្រទេសអង់គ្លេស៖ ៥៦,២ពាន់លានដុល្លារ
កាលពីឆ្នាំ២០១០ប្រទេសនេះបានអនុវត្តយុទ្ធសាស្ត្រត្បិតត្បៀត ហិរញ្ញវត្ថុមួយដោយធ្វើការកាត់បន្ថយថវិកាដែលចំណាយទៅលើវិស័យ យោធា។ ការកាត់បន្ថយនេះអាចធ្វើឲ្យប្រទេសមិនមានការពឹងផ្អែកខ្លាំងទៅ លើប្រទេសជាមិត្តដទៃ។
៨. ប្រទេសអាល្លឺម៉ង់៖ ៤៩,៣ពាន់លានដុល្លារ
ចាប់តាំងពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់ប្រទេសនេះបានរក្សាភាព អសកម្ម ក្នុងជម្លោះពិភពលោក។ គេបានធ្វើការនាំចេញសព្វាវុធជំនួសឲ្យការនាំចូលវិញ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសលំដាប់ទី៦ដែលនាចេញសព្វាវុធ ច្រើនជាងគេ។ គួរបញ្ជាក់ដែរថាកាលពីឆ្នាំ២០១៣ ប្រទេសនេះបានប្រកាសថាខ្លួននឹងកាត់បន្ថយការចំណាយទៅលើវិស័យ យោធា ដោយបន្ថយចំនួនទាហានដែលមានមកត្រឹម១៨០ ០០០នាក់។
៩. ប្រទេសឥណ្ឌា៖ ៤៩,១ពាន់លានដុល្លារ
ប្រទេសឥណ្ឌាក៏ជាប្រទេសដែលនាំចូលសព្វាវុធដ៏ធំមួយដែរក្នុង ពិភពលោក ជាក់ស្ដែងនៅឆ្នាំ២០១៣ប្រទេសនេះបាននាំចូលសព្វាវុធដែលមានតម្លៃ ដល់ទៅ ៥,៦ពាន់លានដុល្លារ។
១០. ប្រទេសប្រេស៊ីល៖ ៣៦,២ពាន់លានដុល្លារ
ការចំណាយទៅលើវិស័យយោធារបស់ប្រទេសនេះមានការកើនឡើងគួរឲ្យកត់ សម្គាល់នៅអំឡុងឆ្នាំ២០០០។ ទោះជាយ៉ាងណារដ្ឋាភិបាលមិនបានបង្កើនពន្ធដើម្បីយកចំណូលទៅផ្គត់ ផ្គង់វិស័យយោធានោះទេ នេះក៏ដោយសារចំណូលដែលបានមកពីការនាំចេញប្រេងមានការកើនឡើង។