លោក Jose Mourinho អាចនឹងត្រូវប្រឈមមុខនឹងការបណ្ដេញចេញពីតំណែងអ្នកចាត់ការ បើសិនជា Chelsea ចាញ់ក្រុម Liverpool នៅ Premier League ចុងសប្ដាហ៍នេះ។
ក្រៅពីបរាជ័យជាមួយ West Ham កាលពីថ្ងៃសៅរ៍ លោក Mourinho ក៏ត្រូវបណ្ដេញចេញពីកន្លែងបញ្ជាកូនក្រុមផងដែរ បន្ទាប់ពីប៉ះពាល់ពាក្យសម្ដីជាមួយក្រុមអាជ្ញាកណ្ដាល ដែលវាគឺជាបន្ទុកថ្មីបន្ថែមទៀតលើរូបលោក។
សំណេររបស់សារព័ត៌មាន Mirror របស់អង់គ្លេសបានឲ្យដឹងថា បើសិន Chelsea ចាញ់ Liverpool នោះ Mourinho អាចនឹងត្រូវខ្ទាតចេញពីកៅអីជាអ្នកចាត់ការបច្ចុប្បន្ន។ គេនៅចាំមើលថាតើបើក្រុម Chelsea ចាញ់មែន តើគ្រូបង្វឹកវ័យ៥២ខាងលើ អាចនឹងចាកចេញពី Chelsea ជាលើកទី២មែនឬយ៉ាងណា?
ចុះចំណែកប្រិយមិត្តវិញ គិតថា Chelsea គួរបណ្ដេញលោក Mourinho ចេញពីតំណែងដែរឬទេ?