តារា ម៉ូដែលវ័យក្មេង Brooklyun Beckham ត្រូវបានគេរាយការណ៍ថា ដោយសារតែមានការឈ្លក់វង្វេងនឹង Selena Gomez ខ្លាំងពេក ទើបធ្វើឲ្យចំណងស្នេហារបស់គេនិងមិត្តស្រី Chloe Moretz ត្រូវប្រេះឆា។
Brooklyn និង Chloe ធ្លាប់ជាគូស្នេហ៍ដែលគួរឲ្យស្រលាញ់មួយគូ។ នៅពេលដែលមានសារព័ត៌មានចុះផ្សាយថា ពួកគេបែកគ្នាដោយសារតែមានគម្លាតឆ្ងាយពេក មានប្រភពមួយបានលើកឡើងថា មូលហេតុពិតប្រាកដនៃការបែកបាក់នេះគឺដោយសារ Brooklyn កំពុងតែលង់នឹង Selena ខ្លាំងពេក។
“សូម្បីតែពេលនៅស្រលាញ់គ្នាជាមួយ Chloe, Brooklyn នៅតែគិតពី Selena ជានិច្ច ហើយនេះក៏ជាឫសគល់នៃការបែកគ្នាដែរ។ Selena ប្រាប់ថា Brooklyn គួរឲ្យស្រលាញ់ និងមានអ្វីជាច្រើនទៀត តែគេមានអាយុក្មេងពេកសម្រាប់នាង។ នៅពេលប៉ុន្មានឆ្នាំខាងមុខ រឿងរ៉ាវអាចនឹងផ្លាស់ប្ដូរតែឥលូវ Gomez គ្រាន់តែចាត់ទុក Brooklyn ត្រឹមជាមិត្តភ័ក្ដិម្នាក់ប៉ុណ្ណោះ។ ការបដិសេធរបស់ Selena បានធ្វើឲ្យ កូនប្រុស Victoria ឈឺចិត្តយ៉ាងខ្លាំង” ប្រភពខាងក្នុងមួយបានប្រាប់ទៅកាន់ ទស្សនាវដ្ដី OK!។
ហេតុផលមួយទៀតដែលធ្វើឲ្យ Selena បដិសេធ Brooklyn នោះគឺដោយសារនាងនៅតែនឹកដល់អតីតមិត្តប្រុស Justin Bieber។ “Selena ចូលចិត្តស្ដាប់ Justin និយាយពីខ្លួននៅក្នុងបទសម្ភាសន៍។ នាងចង់ដឹងថា Justin នៅតែគិតពីនាង” ប្រភពមួយបានប្រាប់ គេហទំព័រ Hollywood Life៕
Selena, Justin និងកូនៗ Beckhem កាលឆ្នាំ២០១១