ក្នុងការប្រកួត UEFA Champions League ដែល PSG ស្មើ ០-០ ទល់នឹង Real Madrid យប់មិញនេះ មានបុរសម្នាក់បានរត់ចូលទីលាន ដើម្បីទៅឱប Cristiano Ronaldo អំឡុងពេលកំពុងប្រកួត នៅចុងម៉ោង ហើយបុរសរូបនោះ ក៏បានសម្រេចដូចបំណង មុនត្រូវសន្តិសុខចាប់ចេញវិញ។
បុរសម្នាក់ មានវ័យប្រហែលខ្ទង់២០ឆ្នាំ បានរត់ចូលលើទីលាន នៃកីឡដ្ឋាន Parc de Princes សំដៅទៅរក Ronaldo ដែលកំពុងលេងនៅនាទី៩០ ហើយកីឡាករជម្រើសជាតិព័រទុយហ្គាល់ ក៏បានអនុញ្ញាតឲ្យអ្នកគាំទ្ររបស់ខ្លួនឱប មុននឹងរូបគេ ត្រូវបានសន្តិសុខ ដែលយាមល្បាតក្នុងកីឡដ្ឋាននោះ ចាប់ចេញពីទីលានវិញ។ ហេតុការណ៍នេះ ក៏បានធ្វើឲ្យអ្នកទស្សនារំភើបភ្ញាក់ផ្អើល និងទះដៃអបអរសាទរយ៉ាងច្រើនឲ្យផងដែរ៕