ឪពុក ម្ដាយគ្រប់រូបតែងតែមានការសន្ដោសប្រណីនិងហ៊ានធ្វើអ្វីគ្រប់ យ៉ាងដើម្បីបញ្ជាក់ការស្រលាញ់ទៅកូន។ តារាល្បីៗក៏មានចិត្តនេះដូចគ្នា ហើយអ្នកខ្លះបានប្រើប្រាស់ការសាក់ឈ្មោះរបស់កូន ដើម្បីជាការនឹករឭកនិងបង្កើតភាពភ្ញាក់ផ្អើលដល់កូនផងដែរ។ ខាងក្រោមនឹងបង្ហាញតារាប្រុស៨រូបបញ្ជាក់ការស្រលាញ់កូនតាមរយៈការ សាក់ឈ្មោះលើខ្លួន៖
១. David Beckham បានសាក់ឈ្មោះកូនប្រុសទាំង៣ Brooklyn, Cruzនិង Romeo នៅខាងក្រោយខ្នង ឯឈ្មោះកូនស្រីពៅ Harper ស្ថិតនៅ ក របស់គេ។
២. ដើម្បីអបអរ កូនប្រុសដំបូងដែលមានឈ្មោះថា Sebastian តារារ៉េប Wiz Khalifa បានសាក់ឈ្មោះហៅក្រៅរបស់កូនគឺ “Bash” នៅលើថ្ងាសរបស់គេ។
៣. ដើម្បីជូនពរដល់កូនប្រុសដំបូងដែលមានឈ្មោះថា Indio តារាសម្ដែងក្នុងរឿង “Iron Man” Robert Downey Jr. បានសាក់ឈ្មោះកូននៅលើស្មា។
៤. ចំណែកតួចោរសមុទ្រ Johnny Depp បានបង្ហាញការស្រលាញ់ទៅកូនដោយសាក់ឈ្មោះកូនទាំង២ Jack និង Lily-Rose នៅលើទ្រូង។
៥. រីឯតារាចម្រៀងអាមេរិក Lenny Kravitz បានសាក់អក្សរ Z នៅម្រាមដៃនាង ព្រោះតែកូនស្រីរបស់គេមានឈ្មោះថា Zoë ។
៦. តារាចម្រៀងកាណាដា Michael Bublé ធ្លាប់បានបង្ហោះរូបសាក់ឈ្មោះកូន Noahនៅក៏ដៃនាពេលកន្លងទៅ។
៧. Kanye West បានសាក់ថ្ងៃខែឆ្នាំកំណើតរបស់កូនស្រីដែលមានឈ្មោះថា North នៅកដៃ។
៨. តារាសម្ដែង Ewan McGregor សាក់រូបបេះដូងនិងមានឈ្មោះប្រពន្ធ Eve និងកូនស្រីទាំងពីរ Esther និង Clara នៅលើនោះផងដែរ។