កាល ពីដើមខែកញ្ញាកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តប្រណិតលំដាប់ពិភពលោករបស់អង់គ្លេស Rolls Royce បានបញ្ចេញឡាន Rolls Royce ទំនើបស៊េរីថ្មីគ្មានដំបូល មានឈ្មោះថា Rolls Royce Dawn។
Rolls Royce Dawn បំពាក់ដោយម៉ាស៊ីន V12 និងមានកម្លាំងម៉ាស៊ីន ៥៦៣សេះ។ ចំពោះដំបូលរបស់រថយន្តអាចបិទជិតនៅរយៈពេលតែ ២០ វិនាទី នៅពេលដែលរថយន្តកំពុងបើកបរក្នុងល្បឿន ៥០គីឡូម៉ែត្រ។ ចំណែកឯកាងរថយន្តបំពាក់ដោយស៊ុមស្លាកលេខ និងបំពង់ខ្យល់ខាងក្រោម។ ផ្នែកខាងក្នុងរថយន្តបំពាក់សុទ្ធតែបរិក្ខារទំនើបៗនិងមានតម្លៃ ថ្លៃ។
សំបកកង់រថយន្តនេះអាចបើកបរបានក្នុងល្បឿនយ៉ាងហោចណាស់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលសំបកកង់ធូរ ឬទើបនឹងធ្លាយភ្លាមៗ។ រថយន្តប្រណិតគ្មានដំបូលនេះមានតម្លៃប្រហែល ៣៧ម៉ឺនដុល្លារ និងដាក់លក់នៅឆ្នាំ ២០១៦។
ចង់ដឹងថាតើរថយន្ត Rolls Royce Dawn ស៊េរីថ្មីមានរាងស្រស់ស្អាតទាក់ចិត្តប៉ុណ្ណា ទស្សនារូបភាពខាងក្រោម៖