ខ្សែបម្រើ ឆ្នើមវ័យក្មេង Philippe Coutinho ទំនងជាចេញពី Liverpool ទៅកាន់ Barcelona ឬ Real Madrid បន្ទាប់ពីក្លិបយក្សរបស់អេស្ប៉ាញទាំងពីរកំពុងប្រជែងគ្នាតាម ប្រមាញ់រូបគេ។ នេះបើយោងតាមប្រភពព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញ។
ក្លិប Barcelona ដែលមានភាគរយខ្ពស់ជាង Real Madrid ក្នុងការដណ្តើម Coutinho កន្លងមកតែងតែសរសើរមិនដាច់ពីបច្ចេកទេសលេងយ៉ាងប៉ិនប្រសប់របស់ Coutinho ហើយក្លិបរំពឹងថា នឹងអាចនាំ Coutinho មកទឹកដី Nou Camp ចូលរួមជាមួយ Neymar ដែលជាមិត្តជិតស្និទ្ធរបស់គេ ដើម្បីធ្វើឲ្យទម្រង់លេងរបស់ក្រុមកាន់តែល្អថែមទៀត។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុង Barcelonaតម្លៃខ្លួនរបស់កីឡាករវ័យ២៣ ឆ្នាំខាងលើអាចនឹងមានតម្លៃខ្ទង់២២លានផោន៕