ខ្សែ បម្រើឆ្នើម Chelsea កីឡាករ Eden Hazard បានប្រាប់មិត្តរួមក្រុមខ្លួនថាចង់ចាកចេញពី Stamford Bridge នៅបញ្ចប់រដូវកាល។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Express។
ការអះអាងរបស់កីឡាករវ័យ២៤ឆ្នាំខាងលើ ត្រូវបានស្រង់សម្តីដោយកាសែតបារាំង L’Équipe ដែលបានចុះផ្សាយថា Hazard បានប្រាប់ពីបំណងចង់ចាកចេញរបស់ខ្លួនទៅមិត្តរួមក្រុមទាំងនៅ Chelsea និងក្រុមជម្រើសជាតិ។
បើសិនជា Hazard ចាកចេញពី Stamford Bridge នៅរដូវក្តៅខាងមុខមែននោះ ក្លិបធំ២ គឺ Real Madrid និង Paris Saint Germain អាចជាបេក្ខភាពឈានមុខក្នុងការចុះហត្ថលេខាយករូបគេ។ មជ្ឈដ្ឋានទូទៅគិតថា បើសិនជា Hazard ផ្ទេរទៅអេស្ប៉ាញ នោះវាអាចជាពេលដែល Ronaldo ត្រូវចាកចេញពី Real Madrid ក៏ថាបាន។
រង់ចាំមើលទាំងអស់គ្នា ថានឹងមានអ្វីកើតឡើង?