ការ ស្រាវជ្រាវមួយធ្វើឡើងដោយសាកលវិទ្យាល័យ Cambridge ប្រទេសអង់គ្លេស បានរកឃើញថា អំឡុងពេលខែដែលមនុស្សកើត គឺមានឥទ្ធិពលដល់កម្ពស់ និងសុខភាពពេលធំពេញវ័យ។
អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងពីកត្តាពិសេសបន្ទាប់បន្សំដែល ធ្វើឲ្យអ្នកកើតខែក្ដៅខ្ពស់ផងដែរ ពោលគឺដោយសារអំឡុងពេលម្ដាយរបស់ពួកគេពពោះអាចទទួលពន្លឺថ្ងៃ គ្រប់គ្រាន់ឬការបន្ថែមវីតាមីន D ជាដើម។
អ្នកដឹកនាំក្រុមស្រាវជ្រាវលោក វេជ្ជបណ្ឌិត John Perry បាននិយាយថា៖ “ការមានកូនដោយព្រាវៗពុំមានផែនការច្បាស់លាស់ ជាលទ្ធផលក៏ព្រាវៗដូចគ្នានោះដែរ។ វាមិនមែនដោយសារអាយុ សុខភាព ឬឋានៈនៃឪពុកម្ដាយក្នុងការមានកូននោះទេ ប៉ុន្តែដោយសារបរិស្ថាននៃការរស់នៅគឺមានឥទ្ធិពលដល់កំណើត មនុស្ស” ។
ជាចុងក្រោយ ក្នុងការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត John Perry សម្រាប់អ្នកចង់បានកូនកម្ពស់ខ្ពស់ និងសុខភាពល្អ ដែលកើតក្នុងខែរដូវក្ដៅ តួយ៉ាងខែមិថុនា ក៏គួរមានគម្រោងយកកូនពីខែកញ្ញាទៅ។
យ៉ាងណាក្ដី នេះគ្រាន់តែជាលទ្ធផលនៃការស្រាវជ្រាវមួួយប៉ុណ្ណោះ។ សម្រាប់ប្រិយមិត្តជឿលើការស្រាវជ្រាវនេះប៉ុណ្ណាដែរ?