ក្លិប Liverpool គ្រោងនឹងយកអតីតអ្នកចាត់ការ Borussia Dortmund លោក Jurgen Klopp មកដឹកនាំនៅចុងសប្ដាហ៍នេះហើយ។ នេះបើយោងតាមប្រភពដែលប្រាប់ទៅកាន់ ESPN FC។
ប្រភពព័ត៌មានជាច្រើនបានផ្សាយកាលពីយប់ម្សិលមិញថា បុរសជនជាតិអាល្លឺម៉ង់ វ័យ៤៨ឆ្នាំរូបនេះ ក៏ចង់មកដឹកនាំហង្សក្រហមដែរ ហើយពេលនេះគ្រប់យ៉ាងនៅរង់ចាំតែការចរចារឿងប្រាក់ឈ្នួលប៉ុណ្ណោះ ដោយក្លិបរំពឹងថានឹងចុះកុងត្រាជាផ្លូវការជាមួយ រយៈពេល៣ឆ្នាំ យ៉ាងយូរបំផុតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។
Klopp បានជួយ Dortmund ងើបចេញពីពាក់កណ្ដាលតារាង Bundesliga ហើយដឹកនាំក្លិបបន្តឈ្នះជើងឯកកំពូលរបស់អាល្លឺម៉ង់ចំនួន២ដង និងធ្លាប់នាំ Dortmund ឡើងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដងផងដែរ រយៈពេល៧ឆ្នាំដែលលោកដឹកនាំ៕