Louis van Gaal អ្នកចាត់ការក្រុមបិសាចក្រហម Manchester United មិនឆ្លើយសំនួរអ្វីច្រើនទេទាក់ទងនិងការធ្លាក់ទម្រង់លេងរបស់ Wayne Rooney ដោយគ្រាន់តែនិយាយថាលោកចង់ឈឺពេលនឹកដល់ខ្សែប្រយុទ្ធរូបនេះ ស៊ុតមិនចំគោលដៅសូម្បីមួយជើង។
ការប្រកួតរវាងក្រុម Man Utd និង Man City កាលពីយប់មិញ បានបញ្ចប់ទៅដោយលទ្ធផល ០-០ ដែលលទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់នេះគឺជាលើកទី៣ហើយក្នុង ជំនួប Manchester Derby តាំងពីដើមមក។ លោក Van Gaal មិនពេញចិត្តចំពោះទម្រង់លេងរបស់កូនក្រុមខ្លួនប៉ុន្មានទេ ជាពិសេសប្រធានក្រុម Rooney តែម្ដង ពោលគឺលេងតំបន់ប្រយុទ្ធតែមិនអាចស៊ុតសូម្បីមួយជើងនោះ។ ដោយចប់ការប្រកួតភ្លាម អតីតអ្នកចាត់ការជម្រើសជាតិហុល្លង់ខាងលើបានបញ្ជាក់ថាខ្សែ ប្រយុទ្ធវ័យ៣០ឆ្នាំខាងលើ អាចនឹងមិនបានលេងតំណែងលេង៩ទៀតទេ។