វិទ្យាល័យ គឺជាពេលវេលាមួយនៅក្នុងជីវិតមនុស្សគ្រប់រូប ដែលគ្មានអ្នកណាអាចបំភ្លេចបាន។ ដូច្នេះហើយនៅពេលខ្លះ ពេលមើលរឿងភាគកូរ៉េ អ្នកនឹងអាចឃើញរូបភាពរបស់ខ្លួននៅក្នុងនោះក៏ថាបាន។ មានរឿងភាគមួយចំនួនត្រូវបានផលិតឡើងតាមលំនាំសៀវភៅរឿងរបស់ជប៉ុន តាមបែបយុវវ័យដូចជា “Boys Over Flowers” ជាដើម។ ហើយក៏មានរឿងមួយចំនួនទៀតដែលមានខ្លឹមសារជ្រៅជ្រះជាង ដូច “Answer Me 1997” និង “School 2013”។
ដូច្នេះហើយ តាមចំណង់ចំណូលចិត្តរៀងៗខ្លួន ប្រិយមិត្តអាចរើសរឿងដែលខ្លួនចូលចិត្តដូចខាងក្រោម៖
១. Boys Over Flowers
សម្ដែងដោយ Gu Hye Sun និង Lee Min Ho (Heirs)
នៅក្នុងវិទ្យាល័យ Shiw Hwa ដ៏ខ្ពង់ខ្ពស់ មានសិស្សប្រុសបួននាក់ដែលមានឈ្មោះក្រុមថា Flower Four។ ពួកគេជាកូនអ្នកមានលំដាប់កំពូលនៅកូរ៉េ ហើយក៏ជាក្មេងចិត្តអាក្រក់និង ឈ្លើយផងដែរ។ បន្ទាប់ពី Kim Jandi ក្មេងស្រីកូនអ្នកក្របានចូលរៀនសាលានេះដោយ អាហារូបករណ៍ សាលាបានជ្រួលច្របល់ឡើង។ ដោយសារតែភាពល្ងីល្ងើរបស់ខ្លួន Jandi បានទទួលបានការចាប់អារម្មណ៍ពី ក្រុម F4 ជាពិសេសគឺមេក្រុម Goo Jun Pyo។
២. Heirs
សម្ដែងដោយ Lee Min Ho (Heirs) និង Park Shin Hye
“Heirs” គឺជារឿងស្នងតំណែងដ៏ជោគជ័យរបស់ “Boys Over Flowers”។ “Heirs” និយាយពីជីវិតរបស់ក្មេងវិទ្យាល័យ ត្រូវបន្តវេនជំនួញ របស់គ្រួសាររបស់ពួកគេក្រោយពេលរៀនចប់។ សិស្សានុសិស្សទាំងនេះអាចធ្វើអ្វីតាមទំនើងចិត្តខ្លួនគ្រប់បែប យ៉ាងលើកលែងតែរឿងស្នេហា ដែលត្រូវតែធ្វើតាមបញ្ជាឪពុកម្ដាយជាដាច់ខាត។
៣. God of Study
សម្ដែងដោយ Kim Soo Ro និង Bae Doo Na
ត្រូវបានផលិតឡើងដោយយកលំនាំតាម សៀវភៅរឿងជប៉ុនដ៏មានប្រជាប្រិយភាពមួយ “God of Study” និយាយពីការសិក្សារបស់សិស្សមួយក្រុមនិងជីវិតស្នេហាពេលកំពុងរៀន របស់ពួកគេ។ សិស្សមួយក្រុម ចំនួន ៦ នាក់ត្រូវចេញទៅរៀនថ្នាក់ពិសេសមួយដោយពួកគេរៀនមិនពូកែដូច សិស្សដទៃទៀត។
៤. Answer Me 1997
សម្ដែងដោយ Jung Eun Ji និង Seo In Guk
រឿងភាគកូរ៉េមួយនេះ គឺជាការត្រលប់ទៅទសវត្សឆ្នាំ ៩០ របស់សិស្សសាលាវិទ្យាល័យមួយក្រុម។ វាជាពេលវេលាមួយដែលវិស័យចម្រៀង Kpop ទើបតែដុះពន្លក។ រឿងនេះនិយាយពីក្រុមក្មេងដែលមិនទាន់មានរបស់ប្រើប្រាស់ជឿនលឿន ដោយនៅតែលេងហ្គេម Super Nintendo និងពាក់អាវយឺតតារាដែលគេស្រលាញ់។
៥. School 2013
សម្ដែងដោយ Lee Jong Suk និង Kim Woo Bin
ស៊េរីរឿងភាគ “School” ត្រូវបានផលិតឡើងដំបូងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ហើយត្រូវបានផលិតឡើងជាថ្មីក្រោយរយៈពេលជាងមួយទសវត្ស។ រឿងនេះផ្ដោតលើលោកគ្រូអ្នកគ្រូពីរនាក់ដែល ខិតខំព្យាយាមលើកកម្ពស់សិស្សខូចរបស់ខ្លួនឲ្យក្លាយជាសិស្សល្អ វិញ។
៦. School 2015
សម្ដែងដោយ Kim So Hyun និង Nam Joo Hyuk
Lee Eun Bi សិស្សសាលាលំដាប់កំពូលនៅតំបន់ Kang Nam ស្រាប់តែបាត់ខ្លួនដោយគ្មានមូលហេតុ។ តែនៅពេលដែលនាងដឹងខ្លួនឡើងវិញហើយដឹងថា នាងត្រូវគេធ្វើបាបយ៉ាងសាហាវ នាងបានរកវិធីគ្រប់បែបយ៉ាងដើម្បីសងសឹកសិស្សដែលធ្លាប់អំពើទាំង នោះទៅលើនាង។
៧. Dream High
សម្ដែងដោយ Kim Soo Hyun និង Ok Taec Yeon
ត្រូវបានផលិតឡើងដោយកំពូលតារាសម្ដែង Bae Yong Joon និងតារាចម្រៀង Park Jin Young នេះគឺជារឿងភាគដែលនិយាយពីសាលាចម្រៀងមួយដ៏មានប្រជាប្រិយភាព បំផុត។ វាឆ្លុះបញ្ចាំងពី សេចក្ដីតស៊ូព្យាយាមដើម្បីក្លាយជាតារាចម្រៀងល្បីម្នាក់។ កំឡុងពេល ហ្វឹកហាត់ក៏មានសិស្សមួយចំនួនទ្រាំមិនបានក៏បានបោះបង់ក្ដី ស្រមៃនេះចោល។
៨. Dream High 2
សម្ដែងដោយ Kang So Ra និង Jung Jin Woon
បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងធំពីវគ្គ ១ “Dream High 2” ត្រូវបានផលិតឡើងដោយបានផ្លាស់ប្ដូរតារាសម្ដែងថ្មីសឹងតែទាំង ស្រុង តែនៅតែផ្ដោតលើចម្រៀងដដែល។ នៅក្នុងវគ្គ ២ នេះ សាលាបានជួបវិបត្តិហិរញ្ញវត្ថុដោយក្រុមហ៊ុនកម្សាន្តធំមួយចង់ទិញ សាលានេះ។
៩. To The Beautiful You
សម្ដែងដោយ Choi Min Ho និង Choi Seol Ri (Sulli)
នេះជារឿងភាគបែបយុវវ័យដែលចូលរួមសម្ដែងដោយតារាចម្រៀងជាច្រើន ដូចជា Sulli (F(x)) Minho (Shinee) និង Exo ជាដើម។ Gu Jae Hee គឺជាមនុស្សស្រីដែលត្រូវតែងខ្លួនជាប្រុសដើម្បីចូលរៀនសាលា សម្រាប់ឲ្យតែមនុស្សប្រុស។ Jae Hee ត្រូវបានគេរៀបចំឲ្យនៅជាមួយមនុស្សដែលខ្លួនលួចស្រលាញ់ និងត្រូវគេបកអាក្រាតថាជាមនុស្សស្រីបន្លំខ្លួនធ្វើប្រុស។
១០. High Schoo-Love On
សម្ដែងដោយ Kim Sae Ron និង Nam Woo Hyun
១១. Goong
សម្ដែងដោយ Yoon Eun Hye និង Joo Ji Hoon
ស្ថិតក្នុងពិភពស្រមើស្រមៃដែលគេឧបមាថាប្រទេសកូរ៉េសម័យទំនើបនៅ តែស្ថិតក្រោមការគ្រប់គ្រងពីរបបរាជនិយម តួឯកព្រះរាជបុត្រ Lee Shin ត្រូវបានរៀបចំឲ្យរៀបការជាមួយនារីសាមញ្ញម្នាក់ឈ្មោះ Shin Chae Kyung ដើម្បីឆាប់បានឡើងសោយរាជ្យបន្តពីព្រះមហាក្សត្រដែលទើបតែ សោយទិវង្គត។ បើទោះជាចាប់ផ្ដើមដោយការឈ្លោះប្រកែកគ្នាឥតឈប់ឈរ ប៉ុន្តែភាពរួសរាយ ឡិកឡក់ របស់ Chae Kyung បានយកឈ្នះបេះដូងព្រះរាជបុត្រដែលមានចរិតស្ងប់ស្ងាត់មួយអង្គនេះ រហូតបាត់បង់នាងមិនបាន ៕