• ព័ត៌មានថ្មី

    Sunday, October 25, 2015

    កាំភ្លើង​ធំ បំបាក់​ Everton ឡើង​កំពូល​តារាង ឯ​​តោ​ខៀវ ចាញ់​ទៀត!


    ក្រុម ​កាំភ្លើង​ធំ Arsenal ​បាន​ឡើង​ឈរ​កំពូល​តារាង Premier League ជា​លើក​ដំបូង​ តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ​បន្ទាប់​ពី​ពួកគេ​ បាន​បំបាក់​ Everton ២-១ នៅ​ Emirates Stadium ​​ខណៈ​ដែល​​ក្រុម​ការពារ​តំណែង​ជើង​ឯក​តោ​ខៀវ​ Chelsea ឯ​ណោះ​វិញ ចាញ់​ញញួរ​យក្ស West Ham ២-១ ទៀត កាល​ពី​យប់​មិញ។



    ២​គ្រាប់​​របស់​ក្រុម​លោក​ Arsene Wenger រក​បាន​ដោយ​​​ការ​តែត​ទាំង​២​គ្រាប់ ពោល​គឺ​ Olivier Giroud នៅ​នាទី​៣៦ និង​ Laurent Koscielny ​នាទី​៣៨ មុន​នឹង​ Ross Barkley ​​តាម​ពី​ក្រោយ​១​គ្រាប់​​ឲ្យ​ក្រុម​ភ្ញៀវ​វិញ នៅ​ចុង​តង់​ទី​១ នាទី​៤៤។

    5

    6

    7

    ​ងាក​ទៅ​ក្រុម​តោ​ខៀវ​ របស់​លោក​ Jose Mourinho ​កាន់​តែ​យ៉ាប់យ៉ឺន​១​កម្រិត​ទៀត​ហើយ បន្ទាប់​ពី​ត្រូវ​ញញួរ​យក្ស​បំបាក់​ចង្កូម ២-១ នៅ​ Upton Park។ Mauro Zarate ​បាន​ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ ១-០ តាំង​ពី​នាទី​១៧ មុន​នឹង​ Nemanja Matic ​ទទួល​បាន​កាត​ក្រហម (លឿង​២​ដង) នៅ​ចុង​តង់​ទី​១ ខណៈ​ដែល​អ្នកចាត់ការ​ “Special One” ត្រូវ​បាន​អាជ្ញាកណ្ដាល បណ្ដេញ​ចេញ​ពី​ទីលាន​ថែម​ទៀត។ ទោះ​សល់​គ្នា​តែ​១០​នាក់ Chelsea តាម​ស្មើ​ ១-១ ដោយ​ Gary Cahill ​ស៊ុត​នៅ​នាទី​៥៦ ប៉ុន្តែ​ Andy Carroll បាន​តែត​ឲ្យ​ West Ham ឈ្នះ​ ២-១ វិញ នៅ​នាទី​៧៩។

    លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ Chelsea ធ្លាក់​ដល់​ចំណាក់​ថ្នាក់​លេខ​១៥ ក្នុង​តារាង​ Premier League ​ហើយ​នេះ​ជា​ការ​បរាជ័យ​លើក​ទី​៥​ហើយ សម្រាប់​តោ​ខៀវ នៅ​រដូវ​កាល​ថ្មី​នេះ៕

    2

    3

    1

    SOCCER-ENGLAND-WHU-CHE/



    • Blogger Comments
    • Facebook Comments
    Item Reviewed: កាំភ្លើង​ធំ បំបាក់​ Everton ឡើង​កំពូល​តារាង ឯ​​តោ​ខៀវ ចាញ់​ទៀត! Rating: 5 Reviewed By: Unknown
    Scroll to Top