ខ្សែ ប្រយុទ្ធក្លិប Manchester City កីឡាករ Sergio Agueroបានរងរបួសសរសៃពួរជើងពេលប្រកួតឲ្យក្រុមជម្រើសជាតិ ក្នុងការប្រកួតជម្រុះ FIFA World Cup ដែលប្រទេសអាហ្សង់ទីន ចាញ់ អេក្វាឌ័រ ២-០។
ដោយឡែកគេហទំព័ររបស់ក្លិប Manchester City បានបញ្ជាក់ឲ្យដឹងថាកីឡាករឆ្នើមរបស់ខ្លួន បានរងរបួសសរសៃពួរជើងខាងឆ្វេង នៅពេលគេព្យាយាមប្រជែងយកបាល់ជាមួយគូប្រជែង។ នេះគឺជារបួសសាជាថ្មីម្ដងទៀតសម្រាប់ Aguero ខណៈខ្សែប្រយុទ្ធរូបនេះ ទើបតែត្រលប់ចូលលេងបានវិញ ក្រោយជាពីរបួសជង្គង់កាលពីដើមរដូវនេះប៉ុណ្ណោះ៕