ក្រុម ព្រះរាជអាជ្ញារបស់អេស្ប៉ាញ បានសម្រេចលើកលែងការចោទប្រកាន់លើបញ្ហាគេចមិនបង់ពន្ធ របស់កីឡាករLionel Messi ហើយ ប៉ុន្តែនៅស៊ើបអង្កេតលើករណីឪពុក Messi បន្តទៀត។
យ៉ាងណាក្ដី លោក Jorge Messi ដែលជាឪពុករបស់ Messi នៅមិនទាន់រួចផុតពីការចោទប្រកាន់នៅឡើយទេ។ បើសិនជាគេរកឃើញថាមានទោសមែននោះ លោកនឹងត្រូវប្រឈមការជាប់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ ជាង២លាន២សែនដុល្លារអាមេរិក។
រំលឹកផងដែរថា Messi និងឪពុក បានរងការចោទប្រកាន់ពីបទបន្លំមិនបង់ពន្ធឲ្យអាជ្ញាធរអេស្ប៉ាញ ដែលមានតម្លៃទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក។ ក្រុមព្រះរាជអាជ្ញាចោទប្រកាន់ លោក Jorge ថាបានគេចមិនបង់ពន្ធលើប្រាក់ចំណូលរបស់កូនប្រុស កាលពីចន្លោះ២០០៧ និង២០០៩៕
ឪពុករបស់ Messi (ពាក់វ៉ែនតាខ្មៅ)