Cristiano Ronaldo បានស៊ុតគ្រាប់ទី១២របស់ខ្លួន នៅរដូវកាលនេះ ជួយឲ្យក្រុមកំពូលតារាង Real Madrid ក្លាយជាក្រុមតែ១គត់ ដែលមិនទាន់ស្គាល់ពាក្យថា “ចាញ់” នៅ La Liga រដូវកាលនេះ បន្ទាប់ពីបំបាក់ក្រុមលេខ២ Celta Vigo ៣-១ ទៀត កាលពីយប់មិញ។
ក្រុមភ្ញៀវ Real បាននាំមុខម្ចាស់ផ្ទះ Celta Vigo ១-០ មុនតាំងពីនាទីទី៨ ដោយការស៊ុតរបស់ Ronaldo ហើយនៅនាទី២៣ ខ្សែការពារ Danilo រកបានគ្រាប់ទី២ មុនពេល Gustavo Cabral របស់ Celta ត្រូវពិន័យកាតក្រហម (លឿង២ដង) នាទី៥៨។ យ៉ាងណា ខ្សែប្រយុទ្ធ Nolito បានស៊ុតឲ្យម្ចាស់ផ្ទះ តាមបាន១គ្រាប់វិញនៅនាទី៨៥ តែ Marcelo ស៊ុតគ្រាប់ទី៣ នៅម៉ោងបន្ថែមមានរបួស បញ្ចប់ក្តីសង្ឃឹមរបស់ Celta Vigo តែម្ដង។
លទ្ធផលនេះ បានជួយឲ្យ Real មាន២១ពិន្ទុ ឈរកំពូលតារាង តែ Barcelona អាចនឹងតាមបាន២១ពិន្ទុស្មើ បើពួកគេអាចយកឈ្នះលើ Eibar នៅយប់នេះ ខុសគ្នាត្រង់ថា អ្នកមានបុណ្យ នៅចាញ់គ្រាប់ស៊ុត Real ច្រើនប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖